លោក ថុងម៉េង ដាវិត៖ សហគមន៍អន្តរជាតិ គួរតែមានអព្យាក្រឹត្យឲ្យបានខ្ពស់ក្នុងការចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ (Video inside)
13-10-2025 16:57
(ភ្នំពេញ)៖ លោក ថុងម៉េង ដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ គួរតែមានអព្យាក្រឹត្យឲ្យបានខ្ពស់ ក្នុងការចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ព្រោះអ្វីដែលកម្ពុជាត្រូវការ និងអ្វីដែលតំបន់ត្រូវការរក្សានូវសន្តិភាព និងស្ថេរភាពនៃការវិនិយោគរួម។ ការថ្លែងរបស់លោក ថុងម៉េង ដាវិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖