យកគ្រឿងញៀនជាសត្រូវ យកសៀវភៅធ្វេីជាមិត្ត! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៣ ខែតុលា៖ បង្ក្រាប៣៤ករណី ឃាត់ខ្លួន៩០នាក់
13-10-2025 17:07
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៤ករណី ឃាត់ខ្លួនជនសង្ស័យ៩០នាក់។
* ករណីដឹកជញ្ជូនរក្សាទុក១៨ករណី ឃាត់ខ្លួន៣០នាក់
* ករណីប្រេីប្រាស់៨ករណី ឃាត់ខ្លួន៤២នាក់
* ករណីជួញដូរ៨ករណី ឃាត់ខ្លួន១៨នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៨១០៩ករណី ឃាត់ខ្លួន២១០៧៧នាក់ (ស្រី១៥៦២នាក់)៕