លោកបណ្ឌិត កា ម៉ាធុល៖ របបដឹកនាំរបស់ថៃបច្ចុប្បន្ន គឺជាការដឹកនាំរដ្ឋបែបយូកូម (Video inside)
13-10-2025 17:06
(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាបានលើកឡើងថា របបដឹកនាំរបស់ថៃនាពេលបច្ចុប្បន្ន មិនខុសអីពីការដឹកនាំរដ្ឋបែបយូកូមនោះទេ ព្រោះគ្រប់ទង្វើដែលថៃធ្វើមកលើកម្ពុជា គ្មានច្បាប់ទម្លាប់ ធ្វើតាមតែទំនើងចិត្ត មិនសមជារដ្ឋស៊ីវីល័យ។ បើតាមលោកបណ្ឌិត បើសិនជាថៃ នៅតែបន្តដឹកនាំប្រទេសបែបនេះ នៅថ្ងៃខាងមុខ នឹងអាចមានការផ្លាស់ប្ដូររបបដឹកនាំពីសំណាក់ក្រុមយុវជនជំនាន់ក្រោយរបស់ថៃ។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាជាបន្តដូចតទៅ៖