កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ ផ្តល់ជូនវីរកងទព័ មានជំងឺសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិភាគ៥ ក្រុងបាត់ដំបង

13-10-2025 17:15

(បាត់ដំបង)៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ឱ្យលោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូនពលបាលឯក ម៉ក់ សត្យា ជាវីរៈកងទ័ព (ទិសមុំបី) ប្រចាំវរះសេនាតូច២៨១ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានទីលំនៅស្ថិតនៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យយោធភូមិភាគ៥ (ពេទ្យពពី) ក្រុងបាត់ដំបង។

ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុប្រធានអចិន្រ្តៃយ៍បានសម្តែងនូវក្តីអាណិតអាសូរ និងសូមជូនពរយោធិនទាំងអស់ សូមឆាប់បានជាសះស្បើយឡើងវិញ៕