ហាងមាសពេជ្រ «ហេង ហេង» នៅតែបន្តឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ បើទោះបីជាសេដ្ឋកិច្ចស្ថិតភាពមិនល្អប្រសើរ និងធានាទិញចូលវិញមិនឲ្យភ្ញៀវពិបាកឡើយ
13-10-2025 17:31
(ភ្នំពេញ)៖ ហាងមាសពេជ្រ «ហេង ហេង» ដែលមានទីតាំងស្ថិតនៅផ្សារធំថ្មី នៅតែមានដំណើរការល្អ និងបន្តឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ ដោយបើកទទួលស្វាគមន៍អតិថិជនជារៀងរាល់ថ្ងៃ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនល្អប្រសើរ និងធានាទិញចូលវិញមិនឲ្យភ្ញៀវពិបាកនោះទេ។
ម្ចាស់ហាង មាសពេជ្រ ហេង ហេង បានកត់សម្គាល់ថា ខណៈដែលស្ថានភាពសេដ្ឋកិច្ច ស្ថិតភាពមិនល្អប្រសើរ បានធ្វើតម្លៃមាសកើនឡើងជាបន្តបន្ទាប់ ដែលប្រាកដណាស់គឺមានអ្នកយកមាសមកលក់ច្រើនជាងអ្នកទិញ ហើយក្នុងករណីនេះ បានធ្វើឱ្យហាងមាសពេជ្រមួយចំនួនជួបបញ្ហា។ តែយ៉ាងនេះក្តី ហាងមាសពេជ្រ «ហេង ហេង» នៅតែមានដំណើរការល្អទិញលក់ មាស ពេជ្រប្រចាំថ្ងៃ។ ប្រសិនបើអតិថិជន ទិញហើយមានបំណងលក់វិញ ហាងមាសពេជ្រ «ហេង ហេង» នឹងទទួលទិញយកវិញទាំងអស់ ដែលអតិថិជន មិនមានការបារម្ភថា ទិញហើយលក់មិនចេញនោះទេ។
បើតាម ម្ចាស់ហាង មាសពេជ្រ ហេង ហេង អ្វីដែលធ្វើឱ្យហាងមាសពេជ្រ ហេង ហេង នៅតែបន្តទទួលបានការគាំទ្រពីអតិថិជន ទាំងចាស់ និងថ្មី ដោយសារហាងមាសពេជ្រ ហេង ហេងលក់ផ្តោតទៅលើគុណភាពជាចម្បងដោយ មាសសុទ្ធបាននាំចូលពីប្រទេសស្វីស ជាប្រទេសដែលគេចាត់ទុកថា មានមាសល្អជាងគេលើពិភពលោក ខណៈពេជ្រត្រូវបាននាំយកមកពីអណ្តូងរ៉ែប៊ែលស៊ិច និងកែច្នៃនៅសហរដ្ឋអាមេរិក។ លើសពីនេះទៀត ហាងមាសពេជ្រ ហេង ហេង យកចិត្តទុកដាក់ខ្លាំងទៅលើការកែច្នៃម៉ូតថ្មីៗ ដើម្បីនាំមកជូនអតិថិជននូវម៉ូតស្អាតទាន់សម័យ ដែលច្នៃឡើងដោយកូនខ្មែរ សម្រាប់បំពេញតម្រូវការអតិថិជនគ្រប់វ័យ មិនឱ្យខកបំណងឡើយ។
មានវត្តមានជាង១០ឆ្នាំនៅលើទីផ្សារ ហាងមាសពេជ្រ «ហេង ហេង» មានលក់មាស ពេជ្រ ប្លាទីន និងធ្វើបន្ដោងរូបថត ដែលសុទ្ធសឹងតែជារបស់ល្អ មានគុណភាព នាំចូលពីប្រទេសក្រៅ និងក្នុងស្រុក ព្រមទាំងមានតម្លៃសមរម្យ។ រាល់អតិថិជនដែលបានជាវ គ្រឿងអលង្ការ ពីហាងមាសពេជ្រ «ហេង ហេង» និងធានាទិញចូលវិញមិនឲ្យភ្ញៀវពិបាកនោះទេ ពោលគឺហាងនេះផ្តោតជាសំខាន់ ទៅលើ«ការទិញស្រួល លក់ស្រួល»។
ហាងមាសពេជ្រ «ហេង ហេង» មានទីតាំងផ្ទះលេខ៩៨Eo ផ្លូវលេខ១៣៦ ខាងត្បូងផ្សារធំថ្មី រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទៅលេខទូរស័ព្ទ ០៧៨ ៨៣ ៣៨ ៨៨, ០១៥ ៣៣ ៧៧ ៨៩ ឬក៏ចូលក្នុង Page Facebook ឈ្មោះ Heng Heng Jewelry។ «គិតដល់មាសពេជ្រ គិតដល់ហេងហេង»៕