អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹកខេត្តព្រះវិហារ ចំនួន ២,៦២០គ្រួសារ
13-10-2025 17:33
(ព្រះវិហារ)៖ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំចម្អិនម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅ ក្នុងខេត្តព្រះវិហារ ចំនួន ២,៦២០គ្រួសារ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។
ផេកហ្វេសប៊ុកយុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ២គោលដៅ ជនភៀសសឹកខេត្តព្រះវិហារ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារ សហព័ន្ធយុវជនបូជាការពារយុត្តិធម៌
ដឹកនាំអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺនៅជំរុំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៧៧គ្រួសារ ស្មើ ៦,៤៤៥នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៧៤៣គ្រួសារ ស្មើ ២,០០៣នាក់ សរុបចំនួន ២,៦២០គ្រួសារ ស្មើ ៨,៤៤៨នាក់។
ការបន្តបេសកកម្មរៀបចំចម្អិនម្ហូបអាហារ របស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ៕