លោកបណ្ឌិត កា ម៉ាធុល៖ ប្រសិនជាមានកិច្ចព្រមព្រៀងថ្មីជាមួយថៃ គួរតែមានគណៈកម្មការឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀង (Video inside)

13-10-2025 17:46

(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួរជុំវិញករណីបើមានកិច្ចព្រមព្រៀងថ្មីៗរវាងកម្ពុជា-ថៃ តើកម្ពុជាគួរធ្វើបែបណា? លោកបណ្ឌិត កា ម៉ាធុល បានសូមណូមពរឲ្យមានគណៈកម្មការវាយតម្លៃ និងឃ្លាំមើលការអនុវត្តន៍កិច្ចព្រមព្រៀងនោះ ថាបានជោគជ័យដូចការព្រមព្រៀងដែរឬទេ? ការជម្រុញឲ្យនេះរបស់អ្នកជំនាញវិទ្យាសាស្រ្តនយោបាយខាងលើ គឺដោយសារតែនាពេលកន្លងមក ថៃតែងតែស៊ីញ៉េកិច្ចព្រមព្រៀងដោយដៃ ប៉ុន្តែលុបចេញទៅវិញដោយជើង ទង្វើរបស់ថៃបែបនេះ នាំឲ្យពិបាកផ្ដល់ការទុកចិត្តក្នុងទំនាក់ទំនងទ្វេភាគីណាស់។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាជាបន្តដូចតទៅ៖