លោក ថុងម៉េង ដាវិត៖ វត្តមានលោក ដូណាល់ ត្រាំ ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ គឺដើម្បីបន្ថយឥទ្ធិពលចិននៅអាស៊ាន និងផលប្រយោជន៍បុគ្គល

13-10-2025 17:56

(ភ្នំពេញ)៖ ដល់ពេលហើយដែលអាមេរិក ត្រូវងាកមកឥណ្ឌូប៉ាស៊ីហ្វីក នេះគឺជាការលើកឡើងរបស់លោក ថុងម៉េង ដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ។ ការងាកមកឥណ្ឌូប៉ាស៊ីហ្វីក របស់លោក ដូណាល់ ត្រាំ គឺដើម្បីទប់ទល់ឥទ្ធិលពលរដ្ឋចិន ដូច្នេះហើយបានជាលោក ដូណាល់ ត្រាំ ត្រូវឆ្លៀតឱកាសលូកដៃចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលអាចឲ្យលោកទទួលបានផលចំណេញ២ ក្នុងពេលតែមួយដោយនៅក្នុងនោះរួមមានឱកាសនៃការទទួលបានពានរង្វាន់ណូបែលសន្តិភាព និងការពង្រីកឥទ្ធិពលអាមេរិក នៅក្នុងអាស៊ានជាមួយគ្នាផងដែរ។ ការបញ្ជាក់របស់លោក ថុងម៉េង ដាវិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖