ជនភៀសសឹកខេត្តព្រះវិហារ ២គោលដៅ ចំនួន២,៥៩៦គ្រួសារ បន្តមកទទួលម្ហូបផ្គត់ផ្គង់ ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (Video inside)

13-10-2025 18:17

(ព្រះវិហារ)៖ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំចម្អិនម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន២គោលដៅ ក្នុងខេត្តព្រះវិហារ ចំនួន២,៥៩៦គ្រួសារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែន កម្ពុជា-ថៃ។

ជាក់ស្តែងនៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ជនភៀសសឹកខេត្តព្រះវិហារ ២គោលដៅ បន្តទទួលបានការផ្គត់ផ្គង់ម្ហូប ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌
ដឹកនាំអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សរុបចំនួន ២,៥៩៦គ្រួសារ គឺនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន១,៨៥៧គ្រួសារ ស្មើ៦,៣៨៣នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន៧៣៩គ្រួសារ ស្មើ១,៩៩៤នាក់ សរុបចំនួន២,៥៩៦គ្រួសារ ស្មើ៨,៣៧៧នាក់។

ការបន្តរៀបចំចម្អិនម្ហូបអាហាររបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ៕