លោកបណ្ឌិត កា ម៉ាធុល៖ អាមេរិក មិនអាចបណ្ដោយឲ្យជម្លោះព្រំដែនកម្ពុជា-ថៃ រីកធំក្លាយជាជម្លោះរវាងរដ្ឋនិងរដ្ឋនោះទេ
13-10-2025 19:03
(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា ការលូកដៃចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ របស់អាមេរិក គឺជាផ្នែកមួយសំខាន់ក្នុងការបង្ការមិនឲ្យមានការីករាលដាលទៅជាសង្រ្គាមរវាងរដ្ឋនិងរដ្ឋ នៅក្នុងតំបន់អាស៊ាន។
បើតាមលោកបណ្ឌិត ប្រសិនជាក្នុងករណីជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានរីករាលដាលជាសង្រ្គាមរដ្ឋនិងរដ្ឋ នោះមហាអំណាច៣ នឹងប្រកួតប្រជែងនៅក្នុងតំបន់នេះ ដែលរួមមាន អាមេរិក ចិន និងរុស្ស៊ី ហើយនាំឲ្យវិបត្តិធ្ងន់ធ្ងរកើតមានឡើងបានផងដែរ។ ការបញ្ជាក់របស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាជាបន្តដូចតទៅ៖