បណ្ឌិត កៅ ថាច ជួបជាមួយតំណាងសហគ្រាសវារីវប្បកម្ម ពិភាក្សាអំពី ផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍវិស័យវារីវប្បកម្មនៅកម្ពុជា និងការបង្កើតក្រុមហ៊ុនវារីវប្បកម្មខ្មែរ

13-10-2025 19:57

(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ តំណាងសហគ្រាសវារីវប្បកម្ម ចូលជួបប្រជុំ ដើម្បីពិភាក្សាអំពី ផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍវិស័យវារីវប្បកម្មនៅកម្ពុជា និងការបង្កើតក្រុមហ៊ុនវារីវប្បកម្មខ្មែរ (KAG)។

កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការបង្កើនសមត្ថភាពនៃការផលិត និងការដំណើរការក្នុងទីផ្សារ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃវិស័យវារីវប្បកម្ម។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥៕