យប់ទី៤ហើយ ! ម៉ោង៩៖១៥នាទី ថៃចាក់សំឡេងរំខាន នៅភូមិជោគជ័យ ខណៈម៉ោង ៩៖២៧នាទី ចាក់សំឡេងរំខាននៅភូមិព្រៃចាន់

13-10-2025 21:47

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ អ្នកជ្រុលនិយមថៃ ឈ្មោះថា កាន់ ចមផ្លាំង ដោយមានការអនុញ្ញាតពីកងទ័ព និងអាជ្ញាធរថៃផងនោះ បានចាក់សំឡេងរំខានដំណេកប្រជាពលរដ្ឋនៅភូមិជោគជ័យ និងព្រៃចាន់ ដោយការចាក់សំឡេងរំខាន នៅភូមិជោគជ័យ នៅម៉ោង៩៖១៥នាទី ខណៈម៉ោង ៩៖២៧នាទី ចាក់សំឡេងរំខាននៅភូមិព្រៃចាន់។

គិតដល់យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ យោធាថៃបន្តធ្វើទង្វើផ្គើនកាន់តែខ្លាំងៗ និងពីមួយថ្ងៃទៅមួយថ្ងៃ ចាក់សំឡេងលាន់លឺខ្លាំងៗធ្វើឲ្យ ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ មានចាស់ជរា ស្ត្រីទើបសម្រាលកូន ស្ត្រីមានផ្ទៃពោះ អ្នកជំងឺ និងក្មេងតូចៗ មិនអាចសម្រាកឡើយ។ ការចាក់វិដេអូសំឡេងលឺខ្លាំងៗ និងសំឡេងខ្មោច គឺជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរបំផុត ដល់សិទ្ធិមនុស្សក្នុងការរស់នៅ បើទោះបីមានសមាជិកព្រឹទ្ធសភារបស់ថៃ ចេញមកសម្តែងការមិនពេញចិត្តក៏ដោយ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់សំឡេងរំខាន ពីសំណាក់កងទ័ពថៃគឺជាអំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់មួយនៃការ បំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ៕

*** សូមបងប្អូនប្រជាពលរដ្ឋនាំគ្នាប្រើកម្មវិធីផ្ញើសារ CoolApp របស់ខ្មែរដើម្បីបង្ហាញពីជាតិនិយមរបស់យើង និងសុវត្ថិភាពបំផុតក្នុងដែនប្រទេសកម្ពុជាយើង !

Free Download App: https://downloads.coolapp.com.kh