ភរិយាទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា ទទួលមរណភាព

14-10-2025 08:56

(ភ្នំពេញ)៖ លោកស្រី ឈិន រ៉ែម បានទទួលមរណភាពដោយរោគាពាធ នៅវេលាម៉ោង ៦ព្រឹកនាថ្ងៃនេះ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ លោកស្រី ឈិន រ៉ែម ជាភរិយារបស់​លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

មរណភាពរបស់លោកស្រី ឈិន រ៉ែម បាននាំមកក្តីសង្វេគតក់ស្លុតស្តាយស្រណោះ​អាឡោះ​អាល័យជាពន់ពេកពីស្វាមី កូនៗ និងចៅ។ មរណភាពរបស់លោកស្រី ឈិន រ៉ែម គឺជាការបាត់បង់នូវភរិយាប្រកបដោយក្តីស្មោះត្រង់ ជាការបាត់បង់ម្តាយ និងជីដូន​ប្រកប​ដោយព្រហ្មវិហារធម៌។

សពរបស់លោកស្រី ឈិន រ៉ែម តម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្ត​លង្កាព្រះកុសុមារាម (វត្តលង្កា)។

ដំណឹងមរណភាពជាការជម្រាបជូនព័ត៌មានដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាញាតិមិត្តជិតឆ្ងាយ​បាន​ជ្រាបជាដំណឹង៕