ថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុន វាសនា កសិកម្ម ឯ.ក ផ្ញើសារជូនពរ និងអបអរសាទរលោក អាន វេងស្រ៊ុន ដែលត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា»

14-10-2025 13:55

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុន វាសនា កសិកម្ម ឯ.ក បានផ្ញើសារជូនពរ និងចូលរួមអបអរសាទរ លោក អាន វេងស្រ៊ុន ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» តាមសំណើទួលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ានេះ ជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និងចិត្ត​ ដោយមិនខ្លាចនឿយហត់របស់ឧកញ៉ា ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ជាទីស្នេហានៃយើងឲ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ការប្រទាននេះ ពិតជាស័ក្តិសម និងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់ឧកញ៉ា។

ជាក់ស្តែងនៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជា មានសង្គ្រាមជាមួយប្រទេសថៃ ដោយសារតែការឈ្លានពានរបស់ពួកគេ, លោក អាន វេងស្រ៊ុន រួមជាមួយក្រុមគ្រួសារ បានចូលរួមចំណែកយ៉ាងច្រើន តាមរយៈការនាំយក អំណោយជាគ្រឿងបរិភោគ សម្ភារ និងថវិកាទៅចែកជូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅទិសប្រាសាទព្រះវិហារ គឺជាការចូលរួមការពារបូរណភាពទឹកដី ក្នុងនាមជាសមរភូមិក្រោយ។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន ឧកញ៉ា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕