ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ក្រោមគម្រោង CAPFISH-Capture ទទួលបានការចាប់អារម្មណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា (Video inside)
14-10-2025 16:43
(ភ្នំពេញ)៖ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ, រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ UNIDO បានរៀបចំដំណើរទស្សនកិច្ចអ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលជលផលក្រោយប្រមូល ក្នុងរាជធានីភ្នំពេញ, ខេត្តកំពង់ធំ, ខេត្តសៀមរាប និងខេត្តកំពង់ចាម។
តាមរយៈដំណើរទស្សនកិច្ចនេះ, អ្នកសារព័ត៌មានមកពី ១៨អង្គភាព បានច្បិចយកតថភាពផ្សេងៗគ្នាពីសហគ្រាស ដែលទទួលបានកញ្ចប់ជំនួយពីសហភាពអឺរ៉ុប អនុវត្តផ្ទាល់ដោយរដ្ឋបាលជលផល និងអង្គការយូនីដូ។
បើតាមប្រសាសន៍របស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ទទួលបានការចាប់អារម្មណ៍ពីសម្ដេចបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្ដេចបវរធិបតី បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក៏ដូចជាដៃគូពាក់ព័ន្ធ ដែលបានជ្រោមជ្រែងដល់វិស័យជលផលកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ៕
សូមស្ដាប់ប្រសាសន៍របស់លោក ឌិត ទីណា ដូចតទៅ៖