មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ នៅតែបន្តបង្រ្កាបបទល្មើសនេសាទដូចភ្លៀងរលឹម ទោះក្នុងរដូវបើកនេសាទ (Video inside)

14-10-2025 17:25

(ភ្នំពេញ)៖ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា មន្ត្រីជលផល និងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តការបង្រ្កាបបទល្មើសនេសាទដូចភ្លៀងរលឹម បើទោះជាពេលនេះ ជារដូវបើកនេសាទក្ដី។

ការបង្ក្រាបបទល្មើសនេសាទយ៉ាងសស្រាក់សស្រាំដូច្នេះ ធ្វើឡើងដើម្បីធានាថា ប្រជានេសាទប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់ស្ដីពីជលផល ក្នុងគោលដៅអភិរក្ស និងបង្កើនទិន្នផលត្រីឱ្យបានកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ៕