លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខ​វីរកងទ័ព «នួន​ សៅ» ឈរជើងសមរភូមិជួរមុខ ទិសភ្នំខ្មោច​ ដែលកំពុងសម្រាក​ព្យាបាលជំងឺស្ទះសរសៃឈាមខួរក្បាលធ្ងន់ធ្ងរ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

14-10-2025 18:15

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់​វីរកងទ័ព «នួន​ សៅ» អាយុ ៥២ឆ្នាំ​ ឈរជើងសមរភូមិជួរមុខ ទិសភ្នំខ្មោច​ ខេត្តព្រះវិហារ ដែលកំពុងសម្រាក​ព្យាបាលជំងឺស្ទះសរសៃឈាមខួរក្បាលធ្ងន់ធ្ងរ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។

ក្នុងដំណើរនេះដែរលោកជំទាវបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និង លោកជំទាវបណ្ឌិត ប្រគល់ជូនវីរកងទ័ពនិងក្រុមគ្រួសារ ថែមទាំងបាន​ជូនពរឱ្យវីរកងទ័ព «នួន សៅ» ឆាប់ជាសះស្បើយ និងមានសុខភាពល្អ​មាំមួនឡើងវិញ។

នេះគឺជាទឹកចិត្តមហាសប្បុរស និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាបំផុតរបស់ថ្នាក់ដឹកនាំ​កំពូល នៃព្រះរាជាណាចក្រ​កម្ពុជាចំពោះវីរកងទ័ព រួមទាំងប្រជាជនខ្មែរគ្រប់ៗរូប៕