អាជ្ញាធរខណ្ឌពោសែនជ័យ ប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ នៅតំបន់ឆ្វៀល ក្នុងសង្កាត់ចោមចៅទី១

14-10-2025 20:33

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីបិទផ្សាយទិន្នន័យជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យស្ថិតក្នុងតំបន់ឆ្វៀលបុរីរ៉ុងរឿង នៅភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពិធីនោះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីលោក យិន គា អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ប្លុង សីហៈ ប្រធានការិយាល័យរៀបចំដែនដីនគររូបនីកម្មនិងសំណង់ភូមិបាលខណ្ឌពោធិ៍សែនជ័យ លោក សំ ធា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងមានការចូលរួមពីមន្ត្រីរាជការជុំវិញខណ្ឌសង្កាត់ភូមិនិងប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ។

លោក ប្លុង សីហៈ បានថ្លែងថា តាំងនាមក្រុមវាលទី៦ នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញនិងការិយាល័យ ដ.ន.ស.ភ ខណ្ឌពោសែនជ័យ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងព្រាយជ្រៅបំផុតចំពោះវត្តមានអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកលោកស្រីដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបិទផ្សាយទិន្នន័យជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យស្ថិតនៅទីតាំងតំបន់ឆ្វៀលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ប្លុង សីហៈ បានបន្តថា ខណ្ឌពោសែនជ័យជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលមានចំនួន៧ សង្កាត់៧៥ ភូមិ១៧ សហគមន៍គឺកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីបានអនុវត្តចុះបញ្ជីរួចរាល់ដោយឡែកទីតាំងនេះ គឺម្ចាស់ដើមដែលជាអ្នករកស៊ីសាងសង់ផ្ទះលក់មិនបានចូលរួមចុះបញ្ជី បានលក់ផ្ទះជូនប្រជាពលរដ្ឋតាមរយៈការផ្ទេរសិទ្ធិក្នុងគោលបំណងកេងចំណេញ។

ដោយមានការសហការដ៏ល្អពីអាជ្ញាធរដែនដីនិងមានការចូលរួមពីប្រជាពលរដ្ឋម្ចាស់ផ្ទះបានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដីដែលអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទទួលបានជោគជ័យជាលទ្ធផលចុះវាស់វែងនិងកំណត់កំណត់សរុប ៦៧៤ក្បាលដីវិនិច្ឆ័យបានចំនួន ៥៥៩ក្បាលដីស្មើរនឹង ៨៣ភាគរយ មិនទាន់បានវិនិច្ឆ័យចំនួន១១៥ក្បាលដី ស្មើរនឹង១៧ ភាគរយម្ចាស់មិនបានចូលរួម។

ផ្អែកតាមទិន្នន័យក្នុងទីតាំងភូមិខាងលើនេះមានលក្ខណៈគ្រប់គ្រាន់អាចធ្វើការបិទផ្សាយជាសាធារណៈថ្ងៃនេះក្រុមការងារបានរៀបចំបិទបញ្ជីឈ្មោះម្ចាស់ដី។និងប្លង់សូរិយោដីក្នុងរយៈពេល១៥ ថ្ងៃចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២៥ ដោយគិតទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ នៅថ្ងៃបុណ្យផងដែរ។

ដូច្នេះសូមបងប្អូនពិនិត្យមើលផ្ទៀងផ្ទាត់ក្នុងបង្កាន់ដៃដែលក្រុមការងារផ្ដល់ជូនលេខ៤ ខ្ទង់ខាងក្រោយ គឺជាលេខរៀងក្នុងតារាងបញ្ជីឈ្មោះក៏ជាលេខក្បាលដីដែរ ឈ្មោះម្ចាស់ដី អក្ខរាវិរុទ្ធប្រភេទទ្រព្យទំហំដី សូមពិនិត្យផែនទីក្បាលដីទីតាំងជាក់ស្ដែងខុស ឬត្រូវជាដើម សូមកុំបណ្ដោយឱ្យអ្នកដទៃមកពិនិត្យមើលទិន្នន័យជំនួសព្រោះអ្នកដទៃពុំបានដឹងទិន្នន័យទាំងនេះច្បាស់លាស់ទេ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋកុំទាន់យល់ឬនៅសង្ស័យលើទិន្នន័យដែលពាក់ព័ន្ធនឹងក្បាលដីរបស់ខ្លួនបងប្អូនមានសិទ្ធិសូមឱ្យមន្ត្រីជំនាញពន្យល់បំភ្លឺខ្លឹមសារទិន្នន័យក្បាលដីអាចផ្ដល់ដំណឹងជូនក្រុមការងារនៅរាល់ការជំទាស់។ ករណីបើមានការខុសសូមដាក់ពាក្យកែតម្រូវមកមន្ត្រីប្រចាំការ។ គណៈកម្មការរដ្ឋបាលរាជធានីភ្នំពេញនិ ងព្យាយាមដោះស្រាយនៅរាល់បញ្ហាទំនាស់ដើម្បីសម្រេចឱ្យបាននូវការព្រមព្រៀងរវាងភាគីទំនាស់ក្នុងករណីជំទាស់ឬវិវាទណាមួយ។ ដែលមិនអាចដោះស្រាយបានគណៈកម្មការ និងបញ្ជូនសំណុំរឿងទំនាស់ដីនេះទៅគណៈកម្មការសុរិយោដីថ្នាក់ជាតិដើម្បីដោះស្រាយបន្តនីតិវិធីសុរិយោដី។

លោក ប្លុង សីហៈ បានបញ្ជាក់ថា ក្រោយពីបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យរួចរាល់ក្បាលដីដែលពុំមានទំនាស់មន្ទីរនឹងត្រូវការអនុញ្ញាតយល់ព្រមពីប្រធានគណៈកម្មការរដ្ឋបាលរាជធានីភ្នំពេញ និងការសម្រេចរបស់អភិបាលរាជធានីភ្នំពេញ ក្នុងការបោះពុម្ពវិញ្ញាបនប័ត្រចែកជូនបងប្អូន។ ចំពោះឯកសារទាំងនោះនឹងត្រូវធ្វើការចុះបញ្ជីតាមលំដាប់លំដោយហើយវិញ្ញាបនបត្រសម្គាល់អាចលនៈវត្ថុនិងត្រូវប្រគល់ជូនម្ចាស់ដីនៅពេលឯកសារត្រឹមត្រូវគ្រប់លក្ខខណ្ឌ។ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីមិនផ្ដល់បណ្ណវិញ្ញាបនបត្រចំពោះអ្នកកាន់កាប់លើដីដែលស្ថិតលើដីសាធារណៈមានផ្លូវចិញ្ចើមផ្លូវប្រឡាយ។ ចំពោះប្រជាពលរដ្ឋណាដែលខកខានមិនបានចុះបញ្ជីអាចស្នើសុំចុះបញ្ជីបំពេញបន្ថែមដោយដាក់ពាក្យតាមច្រកចេញចូលតែមួយរបស់សាលារីករាយភ្នំពេញ៕