JICA ជូនដំណឹងស្តីពីការពិគ្រោះយោបល់ជាសាធារណៈលើកទី១ (កិច្ចប្រជុំភាគីពាក់ព័ន្ធ)សម្រាប់ការរៀបចំប្រមូលទិន្ន័យសម្រាប់គម្រោងអភិវឌ្ឍផ្លូវជាតិលេខ១ និងសាងសង់ស្ពានទន្លេមេគង្គ
15-10-2025 12:11
(ភ្នំពេញ)៖ ក្រោមជំនួយពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកិច្ចពិគ្រោះយោបល់ជាសាធារណៈលើកទី១ សម្រាប់ភាគីពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីបង្ហាញព័ត៌មានពាក់ព័ន្ធរបស់គម្រោង និងការប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធ (ឧទា. ក្រុមហ៊ុនឯកជន អាជ្ញាធរថ្នាក់ស្រុក សហគមន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត)។ ក្រសួងសាធារណការ និងដឹកជញ្ជូននឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈលើកទី១ ចំនួន៤ទីតាំងផ្សេងៗគ្នា តាមកាលវិភាគដូចខាងក្រោម៖
កាលវិភាគនៃកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈលើកទី១
១/ កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈលើកទី១ ថ្នាក់រាជធានីភ្នំពេញ និងខេត្តកណ្តាល
១. រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ *៨:៣0-១១:៣0 មន្ទីរបរិស្ថានរាជធានីភ្នំពេញ
២. ខេត្តកណ្តាល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ *១៤:៣0-១៧:៣0 មន្ទីរបរិស្ថានខេត្តកណ្តាល
២/ កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈលើកទី១ ថ្នាក់ស្រុក/ខណ្ឌ/ក្រុង
១. ខណ្ឌច្បារអំពៅ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ *៨:៣0-១១:៣0 សាលាខណ្ឌច្បារអំពៅ
២. ស្រុកកៀនស្វាយ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ *១៤:៣0-១៧:៣0 សាលាស្រុកកៀនស្វាយ
៣. ស្រុកលើកដែក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ *៨:៣0-១១:៣0 សាលាស្រុកលើកដែក
៤. ក្រុងអរិយក្សត្រ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ *១៤:៣0-១៧:៣0 សាលាក្រុងអរិយក្សត្រ
របៀបវារៈនៃកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈលើកទី១ មានដូចខាងក្រោម៖
* ថ្លែងសន្ទរកថាបើកកម្មវិធី
* ការពន្យល់អំពីព័ត៌មានគម្រោង
* ការពន្យល់ពីពេលវេលា ទំហំនៃការសិក្សា និងស្ថាប័នដឹកនាំការសិក្សានេះ
* ការពន្យល់អំពី ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង និងក្របខ័ណ្ឌអនុវត្តនៃការសិក្សានេះ
* ការពន្យល់អំពីលទ្ធផលបឋមនៃការកំណត់ទំហំសិក្សាការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង និងពេលវេលាសិក្សា
* គោលនយោបាយស្តីពីផែនការសកម្មភាពសម្រាប់ការតាំងទីលំនៅឡើងវិញ (RAP) ការផ្សព្វផ្សាយព័ត៌មានការចូលរួមជាសារធារណៈ/យន្តការដោះស្រាយបណ្តឹងសារទុក្ខ (GRM)/ ផ្សេងៗទៀត
* សំណួរ និងចម្លើយ
* សម្ភាសដោយផ្អែកលើបញ្ជីរសំណួរ
* សុន្ទរកថាបិទគម្មវិធី
បុគ្គល និង/ឬអង្គភាពទាំងឡាយណាដែលអាចមានចំណាប់អារម្មណ៍ក្នុងគម្រោងនេះ ហើយចង់ផ្តល់មតិកែលម្អ គម្រោងសូមស្វាគមន៍ការចូលរួមកិច្ចប្រជុំទាំងនេះ។ សូមទាក់ទង កញ្ញា សម្បត្តិ លីនណា សម្រាប់ការចុះឈ្មោះជាផ្លូវការ មុនពេលកិច្ចប្រជុំខាងលើនេះដោយសារកន្លែងមានកំណត់។ សូមទាក់ទង លោក យូ សុងលី សម្រាប់ការស្នើសុំព័ត៌មានលំអិត ទាក់ទងនឹងកិច្ចប្រជុំភាគីពាក់ព័ន្ធនេះ។
ការត្រៀមប្រមូលទិន្ន័យសម្រាប់គម្រោងអភិវឌ្ឍផ្លូវជាតិលេខ១ និងសាងសង់ស្ពានទន្លេមេគង្គរបស់លេខាធិការដ្ឋានផ្សព្វផ្សាយព័ត៌មាន និង ទំនាក់ទំនងសាធារណៈ JICA
ទូរសព្ទ ៖ 088 22 666 76, 012 2017 64
អ៊ីម៉ែល: [email protected] , [email protected]
ទំនាក់ទំនង៖ កញ្ញា សម្បត្តិ លីនណា និងលោក យូ សុងលី
ក្រុមហ៊ុន ហ្គ្រីន អ៊ែសេសម៉ិន ឯ.ក