អគ្គនាយកអាជ្ញាធរជាតិអប្សរា ចូលរួមចែករំលែកបទពិសោធន៍ អំពីការគ្រប់គ្រងបៃតង ដល់សារមន្ទីរ Palace Museum នៃប្រទេសចិន
15-10-2025 13:04
(ចិន)៖ ក្នុងឱកាសអបអរសាទរគម្រប់ខួប១០០ឆ្នាំ (១០ តុលា ១៩២៥ - ១០ តុលា ២០២៥) នៃសារមន្ទីរ Palace Museum នាទីក្រុងប៉េកាំង រដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងជាវាគ្មិន ដើម្បីអបអរសាទរពិធីដ៏អធឹកអធមនេះ។
បន្ថែមពីនោះទៀត លោកបណ្ឌិត ហង់ ពៅ ព្រមទាំងបានចែករំលែកអំពីបទពិសោធន៍ល្អៗ អំពីការគ្រប់គ្រងបៃតង លើផ្នែកអភិរក្សនិងអភិវឌ្ឍន៍ ប្រកបដោយចីរភាពរមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ (Green Management in Angkor: Conservation and Sustainable Development in Angkor World Heritage Site)៕