ឧត្តមសេនីយ៍ឯក ទូច ពលៈ ចូលរួមកិច្ចប្រជុំស្តីពីនាយកទីភ្នាក់ងារឆ្មាំសមុទ្រអាស៊ីលើកទី២១ (HACGAM) ប្រទេសអូស្រ្តាលី
15-10-2025 16:28
(អូស្ត្រាលី)៖ ដោយទទួលបានការអនុញ្ញាតិពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីនាយកទីភ្នាក់ងារឆ្មាំសមុទ្រអាស៊ីលើកទី២១ (HACGAM) នៅប្រទេសអូស្រ្តាលី។
ក្នុងកិច្ចប្រជុំខាងលើ មានការអញ្ជើញចូលរួមពីនាយកទីភ្នាក់ងារឆ្មាំសមុទ្រ នៃបណ្ដាប្រទេសចំនួន២៣ និងអង្គការចំនួន២ (ReCAAP និងUNODC) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ប្រកបដោយយុទ្ធសាស្ត្រយូរអង្វែង ដើម្បីឆ្លើយតបចំពោះការវិវឌ្ឍការគម្រាមកំហែងសន្តិសុខដែនសមុទ្រស៊ីវិល សុវត្ថិភាពដែនសមុទ្រ និងការការពារបរិស្ថាន ព្រមទាំងជំរុញគោលដៅ នៃផែនការចក្ខុវិស័យ២០៣០៕