ប្រធានក្លិបអ្នកកាសែតកម្ពុជា៖ អាវក្រោះ និងមួកដែកការពារសុវត្ថិភាព នៅតែបន្តមានប្រើប្រាស់ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ (Video inside)

15-10-2025 17:52

(បន្ទាយមានជ័យ)៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលកំពុងស្ថិតនៅបន្ទាត់ព្រំដែន នៃភូមិព្រៃចាន់ បានរាយការណ៍មកកាន់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែតុលា ឲ្យបានដឹងថា បើទោះជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ហើយក្ដី ប៉ុន្តែការប្រើប្រាស់ជំពាមកៅស៊ូពីសំណាក់កងទ័ពថៃ ដើម្បីលបវាយប្រហារប្រជាពលរដ្ឋស្លូតត្រង់ អ្នកសារព័ត៌មាន និងកងទ័ពកម្ពុជា នៅតែបន្តកើតមានឡើងជារឿងៗ។

តាមរយៈការលបបាញ់ប្រហារ ដោយជំពាមកៅស៊ូបែបនេះហើយ ទើបនាំឲ្យមានការប្រើប្រាស់អាវក្រោះ និងមួកដែកការពារសុវត្ថិភាព សម្រាប់អ្នកសារព័ត៌មាន និងបណ្ដាក្រុមការងារផ្សេងៗទៀត ដើម្បីការពារសុវត្ថិភាព ដែលអាចកើតឡើងជាយថាហេតុ នៅតំបន់មានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ តួរយ៉ាងនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់នឹងភូមិបានណងយ៉ាកែវ និងភូមិបានណងចាន់ ឃុំគោកសួង ស្រុកគោកសួង ខេត្តស្រះកែវ ប្រទេសថៃនេះជាដើម។

ជាបន្តសូមទស្សនាសេចក្ដីរាយការណ៍ផ្ទាល់ពីលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាដូចតទៅ៖