សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត យាងចេញពីមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីព្រះរាជសុខភាពល្អឡើងវិញ

15-10-2025 21:36

(ភ្នំពេញ)៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានយាងចេញមន្ទីរពេទ្យកាល់ម៉ែត មកគង់នៅវត្តបទុមវតីរាជវរារាមវិញហើយ បន្ទាប់ពីព្រះរាជសុខភាព ព្រះអង្គល្អឡើងវិញ។

សូមថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ មានព្រះរាជសុខភាពល្អ សូមមានកម្លាំងមាំមួន គង់ជាម្លប់ដ៏ត្រជាក់ដល់សិស្សគណ ព្រមទាំងពុទ្ធបរិស័ទទូទាំងព្រះរាជាណាចក្រកម្ពុជា៕