ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំជំនាញចុះត្រួតពិនិត្យសម្ភារៈ​បច្ចេកទេស​ និងឧបករណ៍សម្រាប់ត្រៀមជួយសង្គ្រោះ​គ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានក្នុងខេត្តកំពង់ស្ពឺ

16-10-2025 10:41

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥​នេះ​ បានបន្តដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងការត្រួតពិនិត្យនូវកម្លាំង សម្ភារៈ​បច្ចេកទេស​ និងឧបករណ៍សម្រាប់ត្រៀមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានឡើងជាយថា ហេតុដោយប្រការណាមួយក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

បេសកកម្មនេះ ក៏មានការចូលរួមពិសំណាក់លោកមេបញ្ជាការរង, លោកនាយសេនាធិការរង, លោកប្រធាន-អនុប្រធានមន្ទីរ, លោកនាយ-នាយរងការិយាល័យ និងជំនួយការ, លោកមេញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក និងកងអនុសេនាធំកងរាជអាវុធហត្ថចល័តផងដែរ៕