មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលការបំពាក់គ្រឿងឥស្សរិយយស Order of Valour - Gallant Commander ដោយព្រះមហាក្សត្រម៉ាឡេស៊ី

16-10-2025 15:26

(ម៉ាឡេស៊ី)៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាស នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានអញ្ជើញចូលរួមព្រះរាជពិធីបំពាក់គ្រឿងឥស្សរិយយស នៅព្រះបរមរាជវាំង ទីក្រុងកូឡាឡាំពួរ ក្រោមព្រះរាជាធិបតីភាពពីព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រ នៃប្រទេសម៉ាឡេស៊ី និងព្រះអគ្គមហេសី។

ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៩២ ថ្ងៃកំណើតកងទ័ពម៉ាឡេស៊ី ព្រះចៅស៊ុលតង់ អ៉ីប្រាហ៊ីម បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស Order of Valour - Gallant Commander ជូនដល់ នាយឧត្តមសេនីយ៍ Agus Subiyanto អគ្គមេបញ្ជាការកងទ័ពជាតិឥណ្ឌូណេស៊ី, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ខ.ភ.ម, នាយឧត្តមសេនីយ៍ Mohamad Tonny Harjono មេបញ្ជាការកងទ័ព អាកាសជាតិឥណ្ឌូណេស៊ី និងឧត្តមសេនីយ៍ទោ Kelvin Fan Sui Siong មេបញ្ជាការកងទ័ពអាកាសសិង្ហបុរី៕