នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាំយកសាររំលែកមរណទុក្ខ និងថវិការបស់សម្ដេចតេជោ ប្រគល់ជូនគ្រួសារសពលោកស្រី ឈិន រ៉ែម ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

16-10-2025 16:40

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្សតិ៍ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក អៀង ពីសី នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសហការី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧកញ៉ាធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវជាឧត្តមភរិយារបស់លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នៅក្នុងឱកាសនោះនាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានប្រគល់សាររំលែកមរណទុក្ខ និងថវិការបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ជូនលោក ឈៀង យ៉ាណារ៉ា និងក្រុមគ្រួសារ នៅវត្តលង្កាព្រះកុសុមារាម (វត្តលង្កា) រាជធានីភ្នំពេញផងដែរ៕