ប្រភពព័ត៌មានពីមន្ត្រីយោធានៅខេត្តពោធិ៍សាត់៖ ថៃមិនបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នោះទេ
17-10-2025 00:36
(ពោធិ៍សាត់)៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីយោធានៅខេត្តពោធិ៍សាត់ បញ្ជាក់នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា ការលើកឡើងដែលថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ។
កងកម្លាំងកម្ពុជាកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជានៅទីនោះយ៉ាងរឹងមាំ និងគាំទ្រការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់ដែលមាន។ ដូច្នេះសូមសាធារណជនកុំមានការយល់ច្រឡំ និងកុំបន្តចែករំលែក៕