សល់៥ថ្ងៃទៀត! ការចុះឈ្មោះដាក់ពាក្យប្រឡង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង នឹងផុតកំណត់កាលបរិច្ឆេទ
17-10-2025 13:49
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា កាលបរិច្ឆេទនៃការចុះឈ្មោះដាក់ពាក្យប្រឡង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦ នៅសល់តែរយៈពេល ៥ថ្ងៃទៀតតែប៉ុណ្ណោះ សូមរួសរាន់បំពេញពាក្យប្រឡងតាមគ្រឹះស្ថានឧត្តមសិក្សាដូចខាងក្រោម៖
* បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន២០០ កន្លែង
* វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន៤០ កន្លែង
* សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣០ កន្លែង
* សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ចំនួន២០ កន្លែង
* សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន១០កន្លែង
ចុះឈ្មោះប្រឡងតាមតំណភ្ជាប់ https://www.cadt.edu.kh/scholarship/ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧៕