អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូចុះសិក្សាស្វែងយល់ពីការបង្កាត់ និងភ្ញាស់ពូជបង្កង ក្នុងទីក្រុងស៊ែរមែន ខេត្តហ្វូជាន
17-10-2025 14:35
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចសិក្សា ស្វែងយល់ពីការបង្កាត់ភ្ញាស់ពូជបង្កង នៅក្នុងកសិដ្ឋានមួយកន្លែង ភូមិហ៊ូចូវ ក្រុងស៊ែរមែន ខេត្តហ្វូជាន សាធារណរដ្ឋប្រជាមានិតចិន។
ការចុះសិក្សាស្វែងយល់ពីការបង្កាត់ និងភ្ញាស់ពូជបង្កងរបស់លោកអភិបាលខេត្តតាកែវ និងគណៈប្រតិភូ គឺស្របពេលដែលខេត្តតាកែវ គឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជា ដែលទទួលទិន្នផលបង្កងធម្មជាតិប្រមាណ៥តោន ក្នុងមួយឆ្នាំៗ និងមានរសជាតិឈ្ងុយឆ្ងាញ់។ ខេត្តតាកែវ ក៏ជាខេត្តមួយដែលមានការចញ្ចឹមបង្កងនៅតាមបណ្ដាលស្រុកមួយចំនួនផងដែរ។
ទស្សនៈកិច្ចរបស់គណៈប្រតិភូខេត្តតាកែវ នៅកសិដ្ឋានបង្កាត់ និងភ្ញាស់ពូជបង្កងនៅក្រុងស៊ែរមែន ខេត្តហ្វូជាន និងនាំមកនៅផ្លែការជាច្រើនជាក់ជាពុំខានក្នុងការបង្កាត់ និងភ្ញាស់ពូចបង្កងនៅក្នុងខេត្តតាកែវ។
សូមជម្រាបថា លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូខេត្តតាកែវ ទៅចូលរួមកិច្ចប្រជុំ សមាគមព្រែកជីកពិភពលោក នៅក្រុងយ៉ាងចូវ ខេត្តជាងស៊ូ ប្រទេសចិនរយៈពេល៥ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នឹងបន្តទៅទីក្រុងហ្ស៊ាមែន ខេត្តហ្វូចៀន ដើម្បីទស្សនកិច្ច ប្រព័ន្ធចម្រោះទឹកកខ្វក់ វិស័យកសិកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម វិស័យរ៉ែ ហើយគណៈប្រតិភូខេត្តតាកែវ នឹងបង្ហាញអំពីសក្តានុពលរបស់ ខេត្តតាកែវ ដល់អ្នកវិនិយោគជនជាតិចិនផងដែរ៕