អាជ្ញាធរបិទផ្សាយសាធារណៈ ឯកសារនៃការវិនិច្ឆ័យក្បាលដី នៅមូលដ្ឋានឃុំចំណោម ស្រុកមង្គលបូរី

18-10-2025 12:29

(បន្ទាយមានជ័យ)៖ លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិអូរជួបថ្មី ឃុំសឿ និងភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ក្នុងនោះក៏មានវត្តមាន លោក ពិន សុវណ្ណារិទ្ធ តំណាងលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដី មន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។

សូមបញ្ជាក់ថា រយៈពេលនៃការបិទផ្សាយនេះ គឺ១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅសាលាបុណ្យភូមិបឹងតូច។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្បាលដីទាំងអស់ក្នុងទីតាំងភូមិខាងលើ អញ្ជើញចូលរួមពិនិត្យឲ្យបានច្បាស់លាស់នូវទិន្នន័យដែលក្រុមការងារបានរៀបចំជូន៕