ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសំបូរ លើកទឹកចិត្តក្រុមការងារបន្តប្រមូលសមាជិកឱ្យបានច្រើន និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រង មានភាពងាយស្រួលដឹងចំនួនសមាជិកបានច្បាស់លាស់ និងសុក្រិតភាព
18-10-2025 19:11
(ក្រចេះ)៖ លោក ង៉ូវ ប៊ុន រិទ្ធ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសំបូរ និងលោក ហង់ ចាន់ឌី ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុកសំបូរ នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៥ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របសរបស់គណៈកម្មាធិការគណបក្សស្រុកសំបូរ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិកសមាជិការក្រុមការងារគណបក្សថ្នាក់ កណ្តាល ថ្នាក់ខេត្តចុះមូលដ្ឋាន ស្រុក ឃុំ និងថ្នាក់ដឹកនាំគណបក្សឃុំ និងភូមិ សរុប ១៤៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសំបូរ។
លោក ង៉ូវ ប៊ុនរិទ្ធ ក៏សូមកោតសរសើរចំពោះស្រុកសំបូរ ដែលមានសមាជិកកើនទ្បើងទូទាំងស្រុកចំនួន១៨.៧៥០នាក់។ សមាជិកបក្សជាយុវជន ១៨ឆ្នាំ ដល់៣៥ឆ្នាំ មានចំនួន ៩.០៣៧នាក់ ស្រី៤.៧៦៣នាក់ ស្មើនឹង ៤៨,១៩% នៃសមាជិកបក្សសរុបដែលបានចុះឈ្មោះបោះឆ្នោត។
លោកក៏សូមលើកទឹកចិត្តដល់ក្រុមការងារគណបក្សស្រុក ឃុំសង្កាត់ទាំងអស់ ខិតខំបន្តប្រឹងប្រែងបន្តបន្ថែមទៀតដើម្បីប្រមូលសមាជិកចូលរួមជាមួយក្រុមការងារឱ្យបានច្រើន នៅពេលខាងមុនបន្តបន្ទាប់ទៀត និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេសតាមបណ្តាឃុំទាំង៦ក្នុងស្រុកសំបូរ និងថ្នាក់ស្រុកទាំងអស់ដែលបានខ្នះខ្នែង និងប្រមូលបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគ្រប់គ្រង ដើម្បីមានភាពងាយស្រួល ក្នុងការទាញយកទិន្នន័យបានយ៉ាងរហ័ស ស្របតាម យុគសម័យទំនើបឌីជីថល អាចដឹងអំពីចំនួន ច្បាស់លាស់ និងសុក្រិតភាព។
លោកស្នើសុំបន្តខិតខំប្រឹងប្រែងបញ្ចូលសមាជិកថ្មីៗ តាមឃុំ ទាំងអស់ក្នុងស្រុកបន្ថែមទៀតឱ្យបានច្រើនឱ្យបងប្អូនជឿជាក់ និងទុកចិត្តលើគណបក្សចូលរួមបន្តចុះផ្សព្វផ្សាយ រួមគ្នាអនុវត្ត លើកយកយុទ្ធស្រាស្តគោលដៅចម្បងចូលរួម ពង្រឹងសមត្ថភាពបន្ថែមជាអាទិភាព ខិតខំប្រឹងប្រែងបន្តយន្តការរបស់គណបក្សឱ្យបានផុលផុស ដើម្បីបង្កើតនៅសមាសភាពសមាជិកថ្មីៗឱ្យបានកើនទ្បើងតាមលទ្ធិភាពដែលអាចធ្វើទៅបាន។
ចំពោះកិច្ចការងារបន្តទៅមុខទៀតសំណូមពរ លោក ង៉ូវ ប៊ុនរិទ្ធ ស្នើដល់ក្រុមការងារគ្រប់ជាន់ថ្នាក់បន្តចុះមូលដ្ឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងសមាជិកបក្សដែលជួបទុក្ខលំបាកអាចបានដឹងអំពីសុខទុក្ខបងប្អូនថែរក្សាចំណងសាមគ្គីភាពរឹងមាំជាមហាគ្រួសារបក្សនៃគណបក្សប្រជាជនកម្ពុជា៕