ធនាគារជាតិនៃកម្ពុជា៖ អាជ្ញាធរកម្ពុជាកំពុងចាត់វិធានការនានា ដើម្បីធានាប្រតិបត្តិការជាប្រក្រតីនូវគណនីទាំងឡាយនៅធនាគារព្រីនស៍ ម.ក. ដើម្បីធានាសុវត្ថិភាពសាច់ប្រាក់របស់អតិថិជន
18-10-2025 19:23
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៍មាន មួយអំពី ការចាត់វិធានការនានា របស់អាជ្ញាធរកម្ពុជា ដើម្បីធានាប្រតិបត្តិការជាប្រក្រតីនូវគណនីទាំងឡាយនៅធនាគារព្រីនស៍ ម.ក. ដើម្បីធានាសុវត្ថិភាពសាច់ប្រាក់របស់អតិថិជន។
យោងតាមសេចក្ដីប្រកាសព័ត៍មាន ដែលអង្គភាពព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានសង្កេត ឃើញថា ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ មានអតិថិជននៅតាមធនាគារខ្លះមានការបារម្ភ ហើយបានទៅដកប្រាក់របស់ខ្លួនវិញ ជាពិសេសនៅធនាគារ ព្រីនស៍ ម.ក.។
ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា «
ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់នៅកម្ពុជាស្ថិតនៅក្រោមវិធានប្រុងប្រយ័ត្នយ៉ាងតឹងរឹង និងមានកម្រិតសន្ទនីយភាព (សាច់ប្រាក់) គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការសាច់ប្រាក់របស់អតិថិជន»។
ដោយឡែក ចំពោះព័ត៌មានដែលត្រូវបានផ្សព្វផ្សាយពាក់ព័ន្ធនឹង ធនាគារ ព្រីនស៍ ម.ក. អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាន និងកំពុងចាត់វិធានការត្រួតពិនិត្យ និងស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា ធនាគារនេះមានអនុលោមភាពត្រឹមត្រូវតាមច្បាប់កម្ពុជា។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងចាត់វិធានការចាំបាច់នានា ដើម្បីធានាប្រតិបត្តិការ ជាប្រក្រតីនូវគណនីទាំងឡាយរបស់អតិថិជននៅធនាគារ ព្រីនស៍ ម.ក. និង ជាពិសេស ដើម្បីធានានូវ សុវត្ថិភាពសាច់ប្រាក់របស់អតិថិជនរបស់ធនាគារនេះ ។
សូមអានសេចក្ដីប្រកាសព័ត៍មាន របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖