* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានសមាគមបណ្តាញកសិករតេជោ ស្នើឱ្យកសិករធ្វើកសិកម្មបែបសហគ្រិនភាព ដោយប្តូរទម្លាប់តាមបែបថ្មី ត្រូវសិក្សាពីថ្លៃដើមផលិតឱ្យច្បាស់លាស់ ទើបអាចរកផលចំណេញឃើញ

19-10-2025 08:05

(កណ្តាល)៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ និងសហការី នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកពញាឮ ខេត្តកណ្តាល។

នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឮ អាជ្ញាធរមូលដ្ឋានក្នុងស្រុកពញាឮ ដែលមានអ្នកចូលរួមសរុបប្រមាណ ៥៩៤ នាក់។

ក្នុងឱកាសនោះ លោកបណ្ឌិតប្រធានសមាគម បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើង ដែលកន្លងមកតែងតែប្រទះពីមួយឆ្នាំទៅមួយឆ្នាំ ទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈដែលការព្រួយបារម្ភដូចៗគ្នា (១) លើការប្រែប្រួលអាកាសធាតុ (២) បញ្ហាតម្លៃ និងគុណភាពនៃធាតុចូលកសិកម្មជីថ្នាំ (៣) ផលិតផលគ្មានទីផ្សារ (៤) កម្ចីដែលមានអត្រាការប្រាក់ខ្ពស់​ និង (៥)តម្លៃកសិផលមិនមានស្ថិរភាព ។

លោកបណ្ឌិតប្រធាន បានចង្អុលបង្ហាញពីរបៀបនៃការកាត់បន្ថយថ្លៃដើម ដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពនោះ គឺការបង្កើនទិន្នផល តាមរយៈការប្រើប្រាស់ពូជមានទិន្នផលខ្ពស់​ និងកសិករត្រូវយកចិត្តទុកដាក់ថែទាំដំណាំ​ដូចថែទាំមនុស្ស​ និងត្រូវយល់ដឹងថាពេលវេលា ឬម៉ោងណាដំណាំត្រូវការទឹក ឬជី​ និងប្រើប្រាស់ថ្នាំកំចាត់សត្វល្អិតអោយចំពេលវេលា​ជាដើម។

លោកបណ្ឌិតប្រធាន បានពន្យល់បង្ហាញពីបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ ដោយបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ តែជាបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិតែម្តង។ យោងតាមរបាយការណ៍អាកាសធាតុពិភពលោក ដែលបានព្យាករណ៍ថាក្នុងឆ្នាំ២០២៥ នឹងមានគ្រោះធម្មជាតិ បង្កឱ្យប្រទេសមួយចំនួនមានការព្រួយបារម្ភ ចំពោះបញ្ហាសន្ដិសុខស្បៀង ហើយបានបញ្ជាទិញអង្ករក្នុងឆ្នាំ២០២៤ យ៉ាងច្រើន ទើបការប្រើប្រាស់ក្នុងឆ្នាំ២០២៥ មិនទាន់អស់ ឧទាហរណ៍ដូចជាប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន។

លោកបណ្ឌិតប្រធានសមាគម មានអនុសាសន៍ថារបរកសិកម្ម ជារបរប្រកបដោយភាពថ្លៃថ្នូរ មានកិត្ដិយស ព្រោះកសិករយកញើស ឈាមមកប្តូរ។ របរកសិកម្ម អាចបម្រើ និងចិញ្ចឹមប្រជាជនកម្ពុជាមួយប្រទេស និងមនុស្សក្នុងពិភពលោក ដែលកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រមាណជាង ៦០ប្រទេស។ ហេតុដូច្នេះ យើងពិតជាមានមោទនភាព ដែលបានចាប់យករបរកសិកម្មនេះ។ បន្ដទៅមុខ ប្រជាកសិករមានភារកិច្ចផលិតឲ្យមានគុណភាព សុវត្ថិភាព និងថ្លៃដើមផលិតទាប​ ដែលនាំអោយមានភាពប្រកួតប្រជែងខ្ពស់​ ហើយអាចលក់ចេញបានក្នុងតម្លៃសមរម្យនិងចំណេញ។

ជាមួយគ្នានេះ លោកបណ្ឌិតប្រធានសមាគម ក៏បានចង្អុលបង្ហាញពីសារៈសំខាន់នៃរបៀប ក្នុងការធ្វើកសិកម្មបែបសហគ្រិនភាព ដែលបងប្អូនប្រជាកសិករគួរផ្លាស់ប្តូរទម្លាប់តាមបែបថ្មី ដែលត្រូវសិក្សាពីថ្លៃដើមផលិតឱ្យច្បាស់លាស់ ទើបយើងអាចរកផលចំណេញឃើញ។ ជាពិសេសការពង្រឹងផលិតផលរបស់ខ្លួន ឱ្យមានគុណភាព មានបច្ចេកទេសត្រឹមត្រូវ និងតម្លៃទាប​ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។

ចុងក្រោយ លោកបណ្ឌិតប្រធានសមាគម បានអំពាវនាវឱ្យបងប្អូនកសិករ ចូលរួមជាសមាជិកសមាគមបណ្តាញកសិករតេជោ ឱ្យក្លាយជាបណ្ដាញដ៏ធំមួយ ជួយគ្នាទៅវិញទៅមកដើម្បីប្រជាកសិករទូទាំងប្រទេស។ សមាគមបណ្ដាញកសិករតេជោ បង្កើតឡើងដើម្បី ទី១ ជាស្ពានផ្ដល់ឱ្យប្រជាកសិករនូវព័ត៌មានផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងការទទួលបានបច្ចេកទេស ទី២ ចម្លងសម្លេងប្រជាកសិករទៅស្ថាប័នដែលមានសមត្ថកិច្ច និងទី៣ជាខែល ឬឆ័ត្រសម្រាប់ប្រជាកសិករជ្រក ពោលគឺជួយការពារផលប្រយោជន៍ប្រជាកសិករ មិនឱ្យការរំលោភបំពាន គៃចំណេញឡើយ៕