* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រី សិរីគិត ព្រះមាតាជាតិថៃ (Video inside)

25-10-2025 13:47

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនឯកឧត្ដម អនុធីន ឆានវីរគុល នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ចំពោះការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រី សិរីគិត ព្រះមាតាជាតិថៃ។

តាមរយៈសារលិខិតនេះ សម្តេចបានថ្លែងថា តាងនាមឱ្យរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាទាំងអស់ សម្តេចសូមសម្តែងសមានទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃ សម្រាប់ការបាត់បង់ដ៏ធំធេង និងមិនអាចជំនួសបាន នៃព្រះមហាក្សត្រីយានីជាស្រឡាញ់​របស់ប្រជាជាតិថៃ។

សូមជម្រាបថា យោងតាមការប្រកាសរបស់ព្រះបរមរាជវាំងថៃ កាលពីព្រឹកថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ព្រះមហាក្សត្រី សិរីគិត បានយាងសោយទិវង្គតក្នុងព្រះជន្មាយុ៩៣ព្រះវស្សា កាលពីវេលាម៉ោង៩យប់ថ្ងៃសុក្រ នៅឯមន្ទីរពេទ្យ King Chulalongkorn Memorial Hospital ក្នុងទីក្រុងបាងកក៕

ខាងក្រោមនេះជាលិខិតរំលែកទុក្ខ៖