* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការដាក់ឱ្យដំណើរការ ខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួន នៃរមណីយដ្ឋានអង្គរ

27-10-2025 12:02

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការ ខ្សែទស្សនាថ្មីនៅប្រាសាទមួយចំនួន នៃរមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងគោលដៅផ្តល់នូវបទពិសោធន៍ទស្សនាថ្មី ឱ្យកាន់តែសម្បូរបែបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាក្នុងគោលបំណង ដើម្បីលើកតម្កើងតម្លៃលេចធ្លោជាសកល នៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានរៀបចំខ្សែទស្សនាថ្មី នៅតាមទីតាំងប្រាសាទមួយចំនួន ដូចខាងក្រោម៖

* ១៖ ប្រាសាទអង្គរវត្ត
ខ្សែទស្សនាមានចំនួន០៣ជម្រើស ក្នុងនោះមានដូចជា៖
ទី១ «ទិសដៅទស្សនាបែបទេសចរ» រយៈពេល ០២ម៉ោង
ទី២ «ទិសដៅទស្សនាបែបជំនឿ និងសាសនា» រយៈពេល ២ម៉ោង ៣០នាទី
និងទី៣ «ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ» រយៈពេល ០៣ម៉ោង

* ២៖ ប្រាសាទតាព្រហ្ម
ខ្សែទស្សនាមានចំនួន០២ជម្រើស ក្នុងនោះមានដូចជា៖
ទី១ «ខ្សែទស្សនាចូលតាមខ្លោងទ្វារខាងកើត» រយៈពេល ១ម៉ោង ១០នាទី
និងទី២ «ខ្សែទស្សនាចូលតាមខ្លោងទ្វារខាងលិច» រយៈពេល ១ម៉ោង ២៥នាទី

* ៣៖​ ប្រាសាទបន្ទាយស្រី
ខ្សែទស្សនាមានចំនួន០២ជម្រើស ក្នុងនោះមានដូចជា៖
ទី១ «ខ្សែទស្សនាខ្លី» រយៈពេល ១ម៉ោង ២០នាទី
និងទី២ «ខ្សែទស្សនាវែង» រយៈពេល ១ម៉ោង ៤០នាទី

* ៤៖ ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ន
ខ្សែទស្សនាមានចំនួន០២ជម្រើស ក្នុងនោះមានដូចជា៖
ទី១ «ខ្សែទស្សនាខ្លី» រយៈពេល ៣០នាទី
និងទី២ «ខ្សែទស្សនាវែង» រយៈពេល ៧០នាទី

* ៥៖ ប្រាសាទនាគព័ន្ធ
ខ្សែទស្សនាមានចំនួន០៣ជម្រើស ក្នុងនោះមានដូចជា៖
ទី១ «ខ្សែទស្សនាក្រៅប្រាសាទ» រយៈពេល ១ម៉ោង ១៥នាទី
ទី២ «ខ្សែទស្សនាក្នុងប្រាសាទ» រយៈពេល១ម៉ោង
និងទី៣ «ខ្សែទស្សនាសម្រាប់អ្នកជិះទូក» រយៈពេល ១ម៉ោង ៤៥នាទី

* ៦៖ ប្រាសាទភ្នំក្រោម
ខ្សែទស្សនាមានរយៈពេល៣០នាទី។

អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនបន្ថែមថា ការរៀបចំខ្សែទស្សនាថ្មីនេះ គឺដើម្បីលើកទឹកចិត្តឱ្យភ្ញៀវទេសចរ អាចទស្សនាចំណុចសំខាន់ៗ នៃប្រាសាទតាមរយៈបទពិសោធន៍ដំបូង ជាមួយផ្ទាំងព័ត៌មានប្រវត្តិសាស្ត្រ និងជាបន្ត បន្ទាប់ ដូចជាផ្ទាំងព័ត៌មានចម្លាក់រឿងតាមថែវ និងទីតាំងថតរូបស្អាតៗជាដើម -ល-។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ខ្សែទស្សនាថ្មីដូចមានក្នុងផែនទីភ្ជាប់ជូនមកជាមួយ នឹងចាប់ផ្តើមអនុវត្តគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕