* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរជាតិអប្សរា បន្តលើកទឹកចិត្តដល់ពលរដ្ឋ ឱ្យចូលរួមដាំកូនឈើ ឱ្យបានកាន់តែច្រើន

27-10-2025 12:08

(សៀមរាប)៖ ជារៀងរាល់ឆ្នាំ ក្នុងទិសដៅដើម្បីថែរក្សា និងអភិរក្សប្រាសាទ អាជ្ញាធរជាតិអប្សរា បានបណ្ដុះកូនឈើរាប់ម៉ឺនដើម ដើម្បីដាំបំពេញបន្ថែម នៅក្នុងរមណីយដ្ឋានអង្គរ។ ការថែរក្សាគម្របព្រៃឈើឱ្យបានល្អ ជាចំណែកដ៏សំខាន់សម្រាប់ទាក់ទាញភ្លៀង និងកាត់បន្ថយភាពក្តៅនៅតំបន់ប្រាសាទ។

ក្នុងបេសកកម្មមួយនេះ អាជ្ញាធរជាតិអប្សរា បានបង្កើតស្ថានីយបណ្តុះកូនឈើសរុបចំនួន១២ ដើម្បីបណ្ដុះ និងចែកចាយទៅពលរដ្ឋនៅតំបន់ខាងក្រៅផងដែរ។ ក្នុងឆ្នាំ២០២៥នេះ កូនឈើចំនួន ២៥,៥៥៣ដើម ត្រូវបានចែកចាយទៅដល់ព្រះសង្ឃ ប្រជាពលរដ្ឋ តាមស្ថាប័នរដ្ឋ អង្គការ និងក្រុមហ៊ុនឯកជនជាដើម។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ដូចរាល់ឆ្នាំអាជ្ញាធរជាតិអប្សរាបានបន្តបណ្តុះកូនឈើរាប់ម៉ឺនដើម ដើម្បីដាំបន្ថែមក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយទៅខាងក្រៅ។

លោកបន្តថា ដើមឈើទាំងនោះមានដើមឈើប្រណិត រុក្ខជាតិ និងផ្កាលម្អ។ ក្នុងនោះដែរ អាជ្ញាធរបានបណ្ដុះដើមរាំងទឹក និងដើមត្នោត សម្រាប់ដាំនៅតាមជើងទំនប់ទឹកនានា ការពារពីការហូរច្រោះបាក់ដីជាដើម។

បន្ថែមពីនេះ អាជ្ញាអរជាតិអប្សរា បានធ្វើកិច្ចសហការបង្កើតឧទ្យានដាំកូនឈើជាមួយស្ថាប័នឯកជនផងដែររួមមាន ក្រុមហ៊ុនតូតាល់អេនើជី ក្រុមហ៊ុនធានារ៉ាប់រង មេនូឡាយហ្វ៍ ធនាគារ ស៊ីអាយអឹមប៊ី និងក្រុមហ៊ុន អ៊ីអន ដែលបានដាំកូនឈើសរុបជាង ៤ម៉ឺនដើមរួចហើយ។

មន្រ្តីដដែលបានបញ្ជាក់ថា ក្រោយពីដាំរួចអាជ្ញាធរជាតិអប្សរាបន្តថែរក្សា ដូចជាស្រោចទឹក ដាក់ជី កាត់ស្មៅ និងកាត់ក្រីមែកជាដើម ដើម្បីឱ្យដើមឈើទាំងអស់លូតលាត់បានល្អ និងឆាប់ធំ។

លោក ញ៉ែម រស្មី ពន្យល់ថា៖ «យើងមានការថែទាំត្រឹមត្រូវ ពីព្រោះមុនបានកូនឈើដាំយើងចំណាយច្រើន រាប់តាំងពីការប្រមូលគ្រាប់ពូជយកមកបណ្តុះ និងរហូតដល់ធំ។ ដូច្នេះហើយយើងត្រូវការថែទាំកុំឱ្យវាងាប់ ទើបដាំហើយត្រូវការស្រោចទឹក កាត់ស្មៅ ដាក់ជី និងកាត់ក្រីថែទាំដើម្បីឱ្យវាលូតលាស់ល្អ»។

បន្ថែមពីនេះ លោក ញ៉ែម រស្មី បានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមចូលរួមដាំដើមឈើឱ្យបានច្រើន និងអាចដាក់ពាក្យស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរាយកទៅដាំ ហើយការផ្តល់ជូននេះ គឺដោយឥតគិតថ្លៃ។

លោកបន្ដថា ការផ្ដល់នេះ ក្នុងគោលដៅសំខាន់ គឺលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាព្រៃឈើ និងបង្កើតប្រភពបៃតងនៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើន ដែលព្រៃឈើមានអត្ថប្រយោជន៍ជាច្រើន ដល់ភពផែនដី៕