* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជនជាតិដើមភាគតិចពូនង (ព្នង) នៅខេត្តមណ្ឌលគិរី បន្តថែរក្សាប្រពៃណីទំនៀមទំលាប់ដាំដំណាំរួមផ្សំ ធ្វើស្រែចម្ការវិលជុំ និងរីករាយត្រៀមទទួលផលនាពេលខាងមុខនេះ (Video inside)

27-10-2025 14:44

(មណ្ឌលគិរី)៖ ជនជាតិដើមភាគតិចចារាយ ភាគច្រើនដាំដុះស្រូវចម្ការនៅលើកំពូលភ្នំ ជម្រាលភ្នំ និងតាមមាត់ទន្លេសេសាន ជាដើម។ តាមទម្លាប់ ស្រូវចម្ការវិលជុំនេះ ត្រូវបានគេដាំដោយប្រើឈើស្រួចទៅបុកនឹងដី ដើម្បីឱ្យមានរន្ធតូចល្មមដាក់គ្រាប់ស្រូវចូលបាន។

ជាក់ស្តែងបងប្អូនជនជាតិដើមភាគតិចពូនង (ព្នង) នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅតែបន្ត និងថែរក្សាប្រពៃណីទំនៀមទំលាប់ របស់ពួកគាត់ តាំងពីបុរាណ យូរលង់មកហើយ ដូចជាការដាំដុះដំណាំរូមផ្សំ និងធ្វើស្រែចំការ វិលជុំបើទោះបីបច្ចុប្បន្ន ប្រទេសជាតិមានការរីកចម្រើន និងមានឧបករណ៍ សម្ភារកសិកម្មទំនើបយ៉ាងណាក៏ដោយ។

ការកែប្រែរបៀបរបបប្រកបរបរធ្វើចំការ ឬស្រែវិទ្យាសាស្ត្រតាមបច្ចេកទេស កសិកម្មជឿនលឿនក៏ត្រូវ បានប្រជាកសិករជាបងប្អូនជនជាតិភាគតិច ក្នុងខេត្តមួយនេះចាប់អារម្មណ៍ច្រើនដែរ ដោយពួកគាត់បានប្រើប្រាស់ឧបករណ៍ទំនើបៗ ក្នុងការបម្រើឱ្យវិស័យកសិកម្ម ទទួលបាននូវទន្និផលខ្ពស់។ បើយើងក្រឡែកមកមើល ពីការប្រកបរបរធ្វើស្រែចំការ របស់បងប្អូនជនជាតិហាក់បី ដូចជានៅមានកំរិតទាប និងតិចតួចបំផុតសម្រាប់បងប្អូនព្រោះពួកគាត់ នៅតែរក្សាការប្រកបរបរធ្វើ ចម្ការ ឬស្រែតាមទម្លាប់បុរាណតរៀងមក រហូតដល់សម័យបច្ចុប្បន្ននេះ ។

អ្នកស្រី ហើត ភិត អាយុ៤១ឆ្នាំ ជាជនជាតិដើមភាគតិចរស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី បានរៀបរាប់ថា ការប្រកបរបរដាំស្រូវនៅក្នុងចម្ការជាតាមទម្លាប់ របស់បងប្អូនជនជាតិដើមភាគតិចដែលពួកគាត់បានចេះតៗគ្នា ពីបរមបុរាណ ហើយអ្វី ដែលធ្វើឱ្យយើងចាប់អារម្មណ៍នោះ គឺមុននឹងគាត់ចាប់ផ្ដើមបុកដាំ ស្រូវចំការនៅតាមចំណុច និងទីតាំងនីមួយៗនោះ ពួកគាត់តែងតែនាំគ្នាកាប់មាន់កាប់ទា មានសម្បថ ម្លូរស្លា ស្រាពាង ពូជស្រូវ និងឧបករណ៍ដាក់ស្រូវមុននឹងធ្វើការបុកដាំ ពួកគេប្រមូលគ្នីគ្នាជាច្រើន មានចាស់ទុំ និងម្ចាស់ស្រុក ធ្វើការសែនព្រេន នៅចម្ការនាំគ្នា សុំបួងសួងដល់អារុក្ខអារក្សអ្នកតា គ្រប់សព្វសូមជួយឱ្យពូជស្រូវរបស់គាត់ទទួលផលបានទិន្នផលច្រើនហើយសូមឱ្យស្រូវលូតលាស់ចេញផ្កាផ្លែ និងសូមបួងសួងកុំឱ្យពពួកសត្វចង្រៃយាយី ឬបំផ្លាញដំណាំស្រូវគាត់។

ស្ត្រីជាជនជាតិដើមភាគតិចរូបនេះ បានបន្ថែមថា ជាក់ស្ដែងស្រូវចម្ការរបស់បងប្អូនជនជាតិ ក្នុងខេត្តមណ្ឌលគិរី គឺចាប់ពីពួកគាត់ បានបុកដាំតាំង ពីខែមិថុនា រហូតដល់ពាក់កណ្ដាល ខែវិច្ឆិកា គឺត្រូវប្រមូលផល ប៉ុន្តែការប្រមូលផលរបស់គាត់ មិនដូចជាបងប្អូន ប្រជាកសិករខ្មែរ ដែលយកកណ្តៀវមកច្រូតរួចបោកបែននោះទេ គឺពួកគាត់បូតស្រូវដោយដៃផ្ទាល់ ពុំបានប្រើប្រាស់ឧបករណ៍ ឬសម្ភារដូចជាកណ្ដៀវ សម្រាប់ច្រូតនោះឡើយ។

បើតាមអ្នកស្រី ហើត ភិត លើកឡើងថា អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺមុនពេលគាត់ធ្វើការប្រមូលផលស្រូវ បូតដោយដៃ តម្រូវឱ្យពួកគាត់ធ្វើការសែនព្រេនម្ដងទៀត តាមទំនៀមទម្លាប់គាត់ ត្រូវតែកាប់មាន់ ស្រាពាង សែនបួងសួង សុំខមាទោសស្រូវ នៅក្នុងចំការដោយរៀបរាប់ ជាភាសាររបស់ជនជាតិនីមួយៗក្នុងន័យសូមឱ្យព្រលឹងស្រូវក្នុងចម្ការដែលបានបាត់បង់ខ្លះៗ ពីចម្ការដោយសារការបំផ្លាញពីសត្វផ្សេងៗ ស៊ីបំផ្លាញទៅហើយនោះ សូមព្រលឹងស្រូវ ធ្វើការវិលត្រឡប់ មកកាន់ចំការវិញ ដើម្បីពួកគាត់ធ្វើការប្រមូលយក មកដាក់ក្នុងកាផា (ប្រដាប់ដាក់ស្រូវជនជាតិ) នាំយកទៅទុកក្នុងផ្ទះជាការស្រេច។

គួរបញ្ជាក់ផងដែរថា ជនជាតិដើមភាគតិច ដែលកំពុងរស់នៅក្នុងខេត្តមណ្ឌលគិរី មានចំនួន៨ជនជាតិរួមមាន៖ ជនជាតិព្នង ក្រោល ក្រឹង ស្ទៀង ទំពួន ចារ៉ាយ ថ្មូន និងគួយ។ ជនជាតិដើមភាគតិច បានចូលរៀន នៅថ្នាក់បឋមសិក្សាមានប្រមាណ ៨៤ភាគរយ ក្នុងចំណោមជនជាតិភាគតិចសរុបជាង ៥ម៉ឺននាក់។ នៅក្នុង​ប្រទេស​កម្ពុជា​​ មាន​ជនជាតិដើម​ភាគតិច​ចំនួន​ ២៤អំបូរ​ ដោយពីមុនពួកគេ​រស់នៅ​​ប្រកប​របរ​ធ្វើស្រែ​វិលជុំ​បែប​បុរាណ តែ​ឥឡូវ​បានប្រែក្លាយ​ធ្វើ​កសិកម្ម​មួយកន្លែង រួមទាំង​ការរស់នៅ ស្លៀកពាក់​ដូចជា​អ្នកស្រុក​កណ្តាល​ដែរ និង​ធ្វើការ​ដោះដូរ​ទំនិញ ដោយ​ប្រើប្រាស់​ការចាយវាយ​ប្រាក់រៀល៕