* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បុណ្យកឋិនទានសាមគ្គី វត្តដំណាក់ទ្រយឹង ក្នុងតំបន់អភិវឌ្ឍន៍អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ទទួលបានបច្ច័យ ចំនួន៧០លានរៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត

27-10-2025 14:47

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក ផង់ សារិន អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ តំណាងលោក យឹម វិសិដ្ឋ ​​​ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ព្រមទាំងសហការី ដោយបានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីអ្នកមុខអ្នកការ និងពុទ្ធបរិស័ទជិតឆ្ងាយ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាស ក្នុងព័ទ្ធសីមា វត្តដំណាក់ទ្រយឹង ក្នុងតំបន់អភិវឌ្ឍន៍អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយទទួលបានបច្ច័យជាង៧០លានរៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត។

លោក លោកស្រី រួមជាមួយពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងចំណុះជើងវត្ត បានដង្ហែព្រះត្រៃបិដក ត្រៃចីវរ លៀង ​​​ស្លាដក ព្រមទាំងគ្រឿងបរិក្ខាផ្សេងៗ ឆ្ពោះទៅវេរប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សា អស់ត្រីមាសក្នុងព័ទ្ធសីមា វត្តដំណាក់ទ្រយឹងយ៉ាងច្រើនកុះករ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងបានប្រព្រឹត្ត ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ជាកិច្ចដ៏វិសេស ក្នុងការផ្គត់ផ្គង់ ដល់ការប្រើប្រាស់របស់ព្រះសង្ឃ បន្ទាប់ពីបញ្ចប់ការគង់ចាំព្រះវស្សា ក្នុងរយៈពេល៣ខែ និងគៀងគរបច្ច័យ សម្រាប់កសាងសមិទ្ធផលបន្តទៀត។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្ត បានសម្តែងការកោតសរសើរដោយស្មោះចំពោះ លោក ផង់ សារិន អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ តំណាងលោក យឹម វិសិដ្ឋ ​​​ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ព្រមទាំងសហការី ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួម និងផ្តួច​ផ្តើមបង្កើត​ឱ្យមានអង្គកឋិនទាននេះ​ឡើង ដើម្បីវេរប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សា និងមួយចំណែកទៀតគៀងគររកថវិកា យកមកកសាង​សមិទ្ធផលនានា ក្នុងទីវត្តអារាមវត្តដំណាក់ទ្រយឹងនេះ។

លោក ខូយ រីដា បានឱ្យដឹងថា បុណ្យកឋិនទាន ទទួលបានបច្ច័យ ចំនួន៧០លានរៀ​​​​​​​​​​​​​​​ល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះរដ្ឋបាលសាលាខេត្ត ចំនួន៤០លានរៀល និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ព្រមទាំងសហការី ចំនួន១០លានរៀល និងពុទ្ធបរិស័ទជិតឆ្ងាយ ចំណុះជើងវត្ត ចំនួន២០លានរៀល។ ឯកឧត្តមបន្តថា ដោយឡែកវត្តឃីងសីហនុបារមី (ហៅវត្តភ្នំខុស) ឯកឧត្តមក៏បានប្រគេបច្ច័យកសាង ចំនួន២លានរៀលបន្ថែមផងដែរ។

លោកបានថ្លែងបញ្ជាក់ថា យើងទាំងអស់គ្នាមានឱកាសធ្វើបុណ្យ ធ្វើទាន កសាងនូវសេចក្តីល្អ គឺដោយសារប្រទេសជាតិយើង មានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍន៍ ដើម្បីប្រែក្លាយឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០។

គួរជម្រាបជូនថា វត្តដំណាក់ទ្រយឹង ក្នុងតំបន់អភិវឌ្ឍន៍អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ បានបង្កើតឡើងកាលពីឆ្នាំ២០២២ នៅលើផ្ទៃដី ៣០០x១៤០ម៉ែត្រ រហូតមកដល់ពេលនេះ បានកសាងសាលាឆាន់មួយខ្នងទំហំ ២១x១២ម៉ែត្រ សម្រេចបាន៨០% ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រៅពីនោះកសាងបានកុដិថ្មមួយខ្នង ប៉ោត១ សាលាឆាន់ចាស់ និងផ្ទះបាយ៕