* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បទយកការណ៍៖ ការផ្លាស់ប្តូរទម្លាប់ពីការធ្វើកសិកម្មតាមរបៀបចាស់ មកអនុវត្តបច្ចេកទេសថ្មី ធ្វើឱ្យកសិករដាំពោតក្នុងខេត្តបាត់ដំបង ទទួលបានទិន្នផលទ្វេដង និងចំណាយថ្លៃដើមទាបជាងមុន (Video inside)

27-10-2025 14:53

(បាត់ដំបង)៖ សិកររស់នៅភូមិរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តដំបង ដែលបានអនុវត្តការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី ដែលជាបច្ចេកទេសនៃការធ្វើកសិកម្មបែបថ្មី បានលើកឡើងពីអត្ថប្រយោជន៍នៃការផ្លាស់ប្តូរការធ្វើកសិកម្មរបស់ខ្លួន ដោយទទួលបានទិន្នផលទ្វេដង និងចំណាយថ្លៃដើមទាបជាងមុន។

មានដី៤ហិកតា សម្រាប់ដាំដំណាំពោត លោក ហាក់ ហៀ បានអនុវត្តការធ្វើកសិកម្មតាមបច្ចេកទេសថ្មីនេះ ចាប់តាំងពីឆ្នាំ២០២២ តាមរយៈគម្រោងដីមាស។ កសិកររូបនេះ បានឱ្យដឹងថា បន្ទាប់លោកបានផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្ម តាមបច្ចេកទេសថ្មី ផលដែលទទួលបានគឺលើសពីការរំពឹងទុក គឺពោលកើនឡើងពី៥តោន ក្នុងមួយហិកតា មក៨តោនក្នុងមួយហិកតា ។

ខណៈទីផ្សារពោតឆ្នាំនេះ បានធ្លាក់ថ្លៃខ្លាំងដោយសារការបិទព្រំដែន លោកលើកទឹកកសិករផ្សេងទៀត ងាកមកអនុវត្តការធ្វើកសិកម្មតាមបែប កសិអេកូឡូស៊ី ដើម្បីទទួលបានទិន្នផលខ្ពស់ ស្របពេលការចំណាយថ្លៃដើមក៏តិចជាងមុន ដែលធ្វើឱ្យកសិករ មិនសូវរងការខាតបង់ដោយសារតម្លៃពោតធ្លាក់ចុះ។ ហើយការធ្វើកសិកម្មតាមរបៀបថ្មីនេះ ក៏ងាយស្រួល ហើយមិនចាំបាច់ត្រូវភ្ជួររាល់ដី។(វីដេអូកសិករ)

ធ្លាប់តែមួយឆ្នាំដាំពោតបាន៤តោនក្នុងមួយហិកតា ប៉ុន្តែឆ្នាំនេះ លោក ជឺម ចេន អាចទទួលផលបានរហូតដល់៨តោនក្នុងមួយហិកតា។

មានដីជាង៥០ហិកតា លោក ជឺម ចេន បានចាប់ផ្តើមសិក្សាបច្ចេកទេសនៃការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី ក្នុងឆ្នាំ២០២៥នេះ។

លោក បានឱ្យដឹងថា បន្ទាប់ពីផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មតាមរបៀបចាស់មកអនុវត្តតាមបច្ចេកទេសថ្មី ធ្វើឱ្យលោកទទួលបានផលចំណេញ បើទោះបីជាតម្លៃពោតឆ្នាំនេះធ្លាក់ចុះក៏ដោយ។

លោក សៅ ស៊ី ជំទប់ទី១ ឃុំរស្មីសង្ហា បានឱ្យដឹងថា នៅក្នុងឃុំនេះ ដំណាំចម្បងដែលកសិករនិយមដាំ រួមមានពោត ដំឡូង និងដំណាំបន្ទាប់បន្សំ ដូចជាសណ្តែកបាយ មៀនប៉ៃលិន ស្រូវជាដើម។

លោកបានកត់សម្គាល់បានថា នៅក្នុងតំបន់នេះ កសិករបានកែប្រែទម្លាប់ពីការធ្វើ ការធ្វើកសិកម្មតាមរបៀបចាស់មកបែបកសិអេកូឡូស៊ីច្រើន បន្ទាប់ពីមានអ្នកជំនាញកសិកម្មពីអង្គការសង្គមស៊ីវិល ចុះមកផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសដាំដុះតាមរបៀបថ្មីដល់ពួកគាត់។

លោកបានឱ្យដឹងថា ការធ្វើកសិកម្មតាមរបៀបថ្មីនេះ បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់កសិករ ជាពិសេសជួយស្តារគុណភាពដី និងការផ្តល់នូវទិន្នផលខ្ពស់ ដែលធ្វើឱ្យកសិករមិនសូវរងការខាតបង់ច្រើន នៅពេលតម្លៃកសិផល ដូចជាពោត និងដំឡូងចុះថោក។

ការធ្វើកសិកម្មតាមទម្លាប់ចាស់ ជាទូទៅកសិករនិយមភ្ជួររាស់ដី មុននឹងដីដំណាំអ្វីមួយ ខណៈកសិករខ្លះមានទម្លាប់ដុតជញ្រ្ជាំងបន្ទាប់ពីប្រមូលផលរួច។ អ្នកជំនាញបានចាត់ទុកថា ការភ្ជួរច្រើនសារ និងការដុតជញ្ជ្រាំង នឹងធ្វើឱ្យដីងាយសឹករិចរិល និងរងការហូរច្រោះ ដែលធ្វើឱ្យសុខភាពដីកាន់តែខ្សោយទៅៗ និងបាត់បង់ជីវជាតិ។ បញ្ហានេះ បានធ្វើឱ្យដំណាំដុះលូតលាស់មិនបានល្អ ទទួលបានទិន្នផលទាប ដែលជំរុញឱ្យកសិករ បង្កើនថ្លៃដើមផលិតកម្ម តាមរយៈការប្រើប្រាស់ជីគីមីដើម្បីបង្កើនទិន្នផលដំណាំ។

ដើម្បីស្តារគុណភាពដីឡើងវិញ អ្នកជំនាញកសិកម្មបានណែនាំកសិករឱ្យផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មតាមរបៀបចាស់ មកអនុវត្តកសិកម្មបែបអភិរក្ស ឬបែបកសិអេកូឡូស៊ី។ ការអនុវត្តកសិកម្មបែបអភិរក្ស ឬបែបកសិអេកូឡូស៊ី គឺការកាត់បន្ថយការភ្ជួររាស់ដី រក្សាទុកជញ្ជ្រាំងបន្ទាប់ច្រូតកាត់រួច ដាំដំណាំគម្រប់ដី និងដាំដំណាំឆ្លាស់។ ការធ្វើបែបនេះ មិនត្រឹមតែធ្វើដីមានសុខភាពល្អឡើងវិញនោះទេ តែក៏ផ្តល់នូវទិន្នផលខ្ពស់ និងចំណាយថ្លៃដើមផលិតកម្មទាបផងដែរ។

លោក ស វ៉េង មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន និងជាទីប្រឹក្សាមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មអភិរក្សនៅកម្ពុជា បានលើកឡើងថា ក្នុងការអនុវត្តកសិកម្មបែបអភិរក្ស ឬបែបកសិអេកូឡូស៊ី អាចប្រើរយៈពេលពី១ឆ្នាំទៅ២ឆ្នាំទើបទទួលបានទិន្នផលខ្ពស់។

លោកបានឱ្យដឹងថា ការជំរុញឱ្យកសិករផ្លាស់ប្តូរទម្លាប់ការធ្វើកសិកម្មតាមរបៀបចាស់ មិនមែនជារឿងងាយស្រួលនោះទេ ខណៈលោកបានចំណាយពេលវេលា ប្រមាណ៧ឆ្នាំ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតប្រជាកសិករមួយចំនួននៅក្នុងខេត្តបាត់ដំបង ពីការធ្វើកសិកម្មតាមរបៀបចាស់ មកអនុវត្តកសិកម្មតាមរបៀបថ្មី គឺការព្រោះស្រូវ ឬដាំពោត លើដីដែលមិនភ្ជួររាស់ ការដាំដំណាំឆ្លាស់ និងដាំដំណាំបង្វិល និងដំណាំគម្របដី។

លោកបន្ថែមថា ជាទូទៅកសិករតែងតែចង់បានផលចំណេញខ្ពស់ពីការធ្វើកសិកម្មរបស់ខ្លួន ដូច្នេះហើយបន្ទាប់ពីអនុវត្តតាមបច្ចេកទេសថ្មីនេះ ហើយទទួលបានទិន្នផលមានការកើនឡើង និងធ្វើឱ្យប្រាក់ចំណេញមានស្ថេរភាព បានជំរុញឱ្យការធ្វើកសិកម្មអភិរក្ស ឬកសិអេកូឡូស៊ីនៅក្នុងតំបន់នេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

បើតាមអ្នកជំនាញកសិកម្មរូបនេះ នៅពេលដែលកសិករងាកមកធ្វើកសិកម្មតាមបែបអភិរក្ស ឬកសិអេកូឡូស៊ី ក៏មានបញ្ហាប្រឈមផងដែរ ដោយសារតែមិនមានឧបករណ៍ ឬគ្រឿងចក្រកសិកម្មគ្រប់គ្រាន់ សម្រាប់ជួយដល់កសិករ ដែលទាមទារឱ្យមានការចូលរួមវិនិយោគបន្ថែមពីវិស័យឯកជន សម្រាប់ជួលឱ្យកសិករ។

លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម (GDA) បានលើកទឹកចិត្តដល់កសិករអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី ព្រោះការធ្វើកសិកម្មតាមរបៀបនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ទៅធនធានធម្មជាតិដែលកសិករប្រើ ដូចជាធនធានដី និងធនធានទឹក ព្រមទាំងជីវៈចម្រុះនានា។

លើសពីនេះទៅទៀត ក៏ជំរុញកម្ពុជាឆ្ពោះទៅរកប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាប័ន្ន។

លោកបានលើកឡើងថា យោងតាមការសិក្សាស្រាវជ្រាវ ការដាំដំណាំគម្របដី បានជួយកែលម្អគុណភាពដី និងធ្វើឱ្យដីមានសុខភាពល្អឡើងវិញ។

លោកបានឱ្យដឹងថា តាមរយៈការជំរុញរបស់សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តភាពកម្ពុជា (កាស៊ីក) និងការអនុវត្តគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពនៅតំបន់អាស៊ីអាគ្នេយ៍ ឬ គម្រោង ASSET បានធ្វើឱ្យផ្ទៃដីដែលធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី មានការកើនឡើងពីមួយឆ្នាំមួយទៅឆ្នាំ។ លោកនឹងបន្តជំរុញបន្ថែមទៀត ដើម្បីលើកកម្ពស់កសិកម្មតាមរបៀបថ្មីនេះ៕