* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ជួបសំណេះសំណាលសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ

27-10-2025 16:50

(កំពង់ធំ)៖ លោក ងួន រាសី សមាជិកអចិន្រៃ្តយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានជួបសំណេះសំណាលសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

លោក ងួន រាសី បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោក នួន ផារ័ត្ន ប្រធានគណបក្សខេត្ត។

លោកបន្តថា ការជួបជុំក្នុងវេលានេះ គឺដោយសារសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានមេដឹកនាំដ៏ឈ្លាសវៃមិនធ្លាប់មានក្នុងរយៈពេលជាច្រើនសតវត្សរ៍ក្រោយសម័យអង្គរ ដ៏រុងរឿង ក្នុងការគ្រប់គ្រងប្រទេសប្រកបដោយវឌ្ឍនភាពរីកចម្រើនគ្រប់វិស័យ។ ដូចយើងទាំងអស់គ្នាបានដឹង និងបានមើលឃើញជាក់ស្ដែងស្រាប់ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកបានលើកឡើងពីលទ្ធផល នៃការអភិវឌ្ឍ ដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា បានកសាងស្ពានឆ្លងនៅតាមទីជនបទ ផ្លូវក្រាលគ្រួសក្រហម ផ្លូវក្រាល កៅស៊ូ ផ្លូវចាក់បេតុងជាច្រើនខ្សែខ្វាត់ខ្វែង អគារសិក្សាគ្រប់កន្លែង មណ្ឌលសុខភាពគ្រប់ឃុំ មន្ទីរពេទ្យ បង្អែក និងធារាសាស្ត្រ ប្រព័ន្ធប្រឡាយទឹក និងគ្រប់វិស័យកំពុងដើរតួយ៉ាងសំខាន់ក្នុងការ ជួយផ្តល់ឱកាសការងារ ប្រាក់ចំណូលរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងខេត្ត និងសេដ្ឋកិច្ចជាតិរបស់យើង៕