* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រី៖ ដ្រូនចូលរួមចំណែកផ្តល់ព័ត៌មានរហ័សជូនមន្ត្រីឧទ្យានុរក្ស ដើម្បីបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ ខណៈបទល្មើសបានថយចុះគួរឱ្យកត់សម្គាល់ ​(Video inside)

27-10-2025 17:39

(មណ្ឌលគិរី)៖ មន្រ្តីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិ បាននឹងកំពុងប្រើប្រាស់ឧបករណ៍ដ្រូន (Drone) ដើម្បីតាមដាន និងបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិបានយ៉ាងមានប្រសិទ្ធភាព ខណៈដ្រូន បានចូលរួមចំណែក យ៉ាងខ្លាំងជាមួយមន្ត្រីជំនាញនៃក្រសួងបរិស្ថានលើកិច្ចការងារនេះ ជាក់ស្តែងបទល្មើសបានថយចុះគួរឱ្យកត់សម្គាល់។

តាមរយៈប្រព័ន្ធបច្ចេកវិទ្យានេះ មន្រ្តីឧទ្យានុរក្ស បានបញ្ជូនសំណុំរឿងបទល្មើសធនធានធម្មជាតិ ទៅតុលាការ ដូច្នេះដ្រូន នឹងចូលរួមបង្កើនប្រសិទ្ធភាពក្នុងការល្បាតរបស់មន្រ្តីឧទ្យានុរក្ស សហគមន៍ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀត តាមរយៈការកំណត់ព័ត៌មាន ឬទីតាំងសង្ស័យមានបទល្មើសជាមុន។ មិនត្រឹមប៉ុណ្ណឹងទេ វាក៏ចូលរួមប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងការបាត់បង់ព្រៃឈើ ដើម្បីបង្ហាញទៅកាន់ឱ្យរដ្ឋាភិបាល ឬអ្នកមានសមត្ថកិច្ច ក្នុងការសម្រេចចិត្តអន្តរាគមន៍ ឬដំណោះស្រាយយ៉ាងណា ដើម្បីឈានទៅរកភាពប្រសើរឡើង។

បើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ថា នៅឆ្នាំ២០២៤-២០២៥ ក្រសួងបរិស្ថានបានផ្ដល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយ រណបដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងបានប្រគល់ដ្រូនចំនួន ៤៧គ្រឿងដល់មន្ទីរបរិស្ថានគ្រប់រាជធានី-ខេត្ត ដើម្បីតាមដាន និងបង្ក្រាបបទល្មើសព្រៃឈើ។ លើសពីនេះសម្រាប់មន្ទីរបរិស្ថាន ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ ក៏ទទួលបានការគាំទ្រជាសម្ភារៈប្រើប្រាស់ និងដ្រូនជាច្រើនគ្រឿងបន្ថែមទៀត ពីបណ្ដាអង្គការ និងដៃគូអភិវឌ្ឍ។

លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា បន្ទាប់ពីក្រសួងបរិស្ថាន បានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាដ្រូន ទៅដល់មន្រ្តីឧទ្យានុរក្សរួចមកបទល្មើសព្រៃឈើ និងសត្វព្រៃមានការថយចុះ ដែលនេះបានបង្ហាញពីការយកចិត្តទុក ក្នុងកិច្ចការអភិរក្សធនធានធម្មជាតិនៅកម្ពុជាឱ្យមានប្រសិទ្ធភាពសម្រាប់មនុស្សជំនាន់ក្រោយ។ «ជាលទ្ធផលនៃការបង្រ្កាបបទល្មើសព្រៃឈើនិងសត្វព្រៃ ក្នុងរយៈពេលពីរឆ្នាំនេះមានការថយចុះ»។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តថា ក្រសួងបរិស្ថានបានបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់មន្រ្តីឧទ្យានុរក្សឱ្យចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដ្រូន និងកម្មវិធី SMART Mobile ដែលជាមួយឧបករណ៍ ស្មាតហ្វូន ឱ្យយល់ដឹងអំពីវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យល្បាត និងការអង្កេតតាមដានសកម្មភាពបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិប្រកបដោយភាព ត្រឹមត្រូវតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយនេះ។

លោក ខ្វៃ អាទិត្យា បានថ្លែងយ៉ាងដូច្នេះថា៖ «តាមរយៈនេះយើងមើលឃើញអំពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះសំខាន់ណាស់បច្ចេកវិទ្យានេះវាជួយ យើងមិនបាច់ទៅបង្រ្កាប នៅក្នុងការចំណាយពេលយូរទេដោយ ចំណាយពេលតិចរហ័សអន្តរាគមន៍មិនខុសគោលដៅ បើសិនថាករណីហ្នឹងមិនមានមិនបាច់ទេយើងផ្ទៀងផ្ទាត់បានពីព្រោះយើងមានផែនទីផ្កាយរណបដែលយើងអាចផ្ទៀងផ្ទាត់បានមានកាប់រាន ឬមិនមានហើយយើងមានដ្រូនតាមមើលទៀតនេះជាវិធីសាស្រ្តមួយថ្មីដែលយើងជំរុញ និងពង្រឹងមន្រ្តីអនុវត្តន៍ច្បាប់នៅតាមតំបន់ធនធានធម្មជាតិឱ្យបានប្រសើរជាងមុន»។

លោកបានបន្តថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដ្រូនតាមរយៈផ្កាយរណបនេះគឺជាវិធីសាស្ត្រមួយដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងដើម្បីរៀបចំផែនការ និងត្រួតពិនិត្យមើលការអនុវត្តច្បាប់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីឈានទៅកាត់បន្ថយបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីព្រៃ និងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិក្នុងរយៈពេលវែង ក៏ដូចជាការលើកស្ទួយជីវភាពរបស់សហគមន៍មូលដ្ឋាន។

លោក រស់ លីដា មានតួនាទីជាប្រធានស្នាក់ការរងពូគង់ ទួលពង្រនៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដ្រូន មានសារៈសំខាន់ខ្លាំងណាស់សម្រាប់មន្ត្រីឧទ្យានុរក្ស និងភ្នាក់ងារល្បាតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ដ្រូន មានវិសាលភាពឃ្លាំមើលទីតាំងបានធំទូលាយល្អ ជាពិសេសនៅទីតាំងតំបន់ដែលមានព្រៃក្រាស​ តំបន់ភ្នំ និងអូរជាដើម ខណៈនៅខែខ្លះមន្ត្រីឧទ្យានុរក្សមិនអាចធ្វើដំណើរដោយផ្ទាល់ចុះទៅល្បាតនៅតាមគោលដៅមួយចំនួនបាននោះទេ ប៉ុន្តែ ដ្រូនបានចូលរួមចំណែកយ៉ាងខ្លាំងឃ្លាំមើលបទល្មើសជាដើម។

មន្ត្រីឧទ្យានុរក្សរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើមានបទល្មើសកើតឡើងទាន់ហេតុការណ៍ណាមួយ គឺយើងបញ្ជាដ្រូននេះហោះទៅឃ្លាំមើល និងពិនិត្យស្ថានភាពទីតាំងដោយផ្ទាល់ដែលពលរដ្ឋផ្តល់ព័ត៌មានឱ្យដើម្បីពិនិត្យឱ្យច្បាស់លាស់នូវព័ត៌មានដែលទទួលបានពីពលរដ្ឋ។ មានដ្រូនបានចូលរួមកាត់បន្ថយបទល្មើសបានជាច្រើន ដ្រូនជួយបានច្រើនមែនទែន»។

កម្ពុជាមានតំបន់ការពារធម្មជាតិរហូតដល់ ៧លានហិកតា ស្របពេលមន្រ្តីឧទ្យានុរក្សបានថយចុះពី ១,២០០នាក់ មកនៅប្រហែល ១,០០០នាក់ប៉ុណ្ណោះ។ ការថយចុះនេះបណ្ដាលមកពីភាពចាស់ជរា ជាពិសេស ការលបបាញ់សម្លាប់ពីសំណាក់ជនល្មើស៕