* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន​ នាំយករបាំគោះត្រឡោកទៅសម្តែងលើឆាកអន្តរជាតិ ចូលរួមផ្សព្វផ្សាយប្រពៃណីវប្បធម៌កម្ពុជា

29-10-2025 11:00

(ទីក្រុងគុនមិញ)៖ លោកវេជ្ជបណ្ឌិត លី សៀវហ្វុង អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធាននិស្សិតកម្ពុជាប្រចាំខេត្តយូណាន​ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំនិស្សិត​កម្ពុជា ​ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ​ Kunming​ Medical​ University ក្នុងខេត្តយូណាន​ សម្តែងរបាំគោះត្រឡោកនៅក្នុងសន្នីសីទអន្តរជាតិលើកទី១៥ ស្តីអំពីសុខភាពសាធារណៈ ក្នុងចំណោម​ប្រទេសអនុតំបន់ទន្លេមេគង្គ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមផ្សព្វផ្សាយប្រពៃណីវប្បធម៌កម្ពុជាទៅកាន់ពិភពលោក។

ស្របពេលដែលប្រតិភូកម្ពុជាមកពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានដឹកនាំសាស្ត្រាចារ្យ អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវផ្នែកសុខភាពសាធារណៈ មកចូលរួមនៅក្នុងសន្នីសីទអន្តរជាតិលើកទី១៥ ស្តីពីសុខភាពសាធារណៈក្នុងចំណោមបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គ ដែលប្រាព្ធធ្វើឡើងនៅក្នុងសាកលវិទ្យាល័យវេជ្ជសាស្ត្រគុនមីង ដែលមានអ្នកចូលរួមប្រមាណជា ៥៥០នាក់មកពីប្រទេសចំនួន៦រួមមាន ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

ការសម្តែងរបាំគោះត្រឡោក​ នៅក្នុងសន្នីសីទអន្តរជាតិនេះ ជាសកម្មភាពដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដែលថាវិទ្យាស្ថានជាតិសុខភាពសាធារណៈ នឹងទទួលយកវេនធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្នីសីទអន្តរជាតិអំពីសុខភាពសាធារណៈ ក្នុងចំណោមបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គ នៅចុងឆ្នាំ២០២៦។

លោកសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានកោតសរសើរដល់និស្សិតកម្ពុជា ដែលបានស្ម័គ្រចិត្តហាត់របាំសម្តែងក្នុងការរួមចំណែកលើកស្ទួយ និងផ្សព្វផ្សាយនូវវប្បធម៌កម្ពុជាទៅកាន់ឆាកអន្តរជាតិ ក្នុងសន្នីសីទអន្តរជាតិនេះ។

របាំគោះត្រឡោកជានិមិត្តរូបនៃការបង្កើតឱ្យមានសិរីសួស្តី ព្រោះ «ត្រឡោកញីឈ្មោល» នេះ ចំពោះជនជាតិខ្មែរយើងយល់ថា ជានិមិត្តរូបសម្បត្តិធម្មជាតិ ជាពិសេសភោគផលកសិកម្មនៃជាតិរបស់ខ្លួន។ អត្ថន័យម្យ៉ាងទៀត «ត្រឡោកញីឈ្មោល» គឺតំណាងទឹក តំណាងដី ដែលជាប្រភពផ្តល់ជីវជាតិសម្រាប់ភោគផលកសិកម្មដុះលូតលាស់ និងជានិមិត្តរូបនៃការចងសម្ព័ន្ធរវាងភេទស្រី និងភេទប្រុស ដែលនាំមកនូវការរីកចម្រើនបន្តពូជ។ របាំគោះត្រឡោកនេះ មានឈ្មោះម្យ៉ាងទៀតថា ជារបាំកណ្តូបសេះ (ឯកសារ វប្បធម៌-អរិយធម៌ខ្មែរ ដែលរៀបរៀងដោយលោកសាស្ត្រាចារ្យ ពន់ ឆាយ)។

សូមបញ្ជាក់ថា សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានទទួលនូវអំណោយដ៏ថ្លៃថ្លាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវសម្ភារៈសិល្បៈសម្រាប់និស្សិតកម្ពុជា សិក្សានៅប្រទេសចិនប្រើប្រាស់ ដើម្បីលើកស្ទួងថែរក្សាប្រពៃណីវប្បធម៌ខ្មែរ និងផ្សព្វផ្សាយទៅកាន់អន្តរជាតិ៕