* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អង្គភាពដោះមីនស៊ីម៉ាក់របស់កម្ពុជា ឈ្នះពានរង្វាន់ពីមជ្ឈមណ្ឌលអន្តរជាតិ ក្រុងស្សឺណែវ សម្រាប់ការបោសសម្អាតមីនមនុស្សធម៌

29-10-2025 12:36

(លុចសំបួ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានឱ្យដឹងថា នៅថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០២៥ ប្រទេសលុចសំបួ​ (Luxembourg)​ ខណៈនៅកម្ពុជា​ ត្រូវនឹងថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២៥​ អង្គភាពស៊ីម៉ាក់កម្ពុជា (CMAC) និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ ​(JICA) ព្រមទាំងក្រុមហ៊ុន NEC ជប៉ុន​ បានទទួលជ័យលាភី​ ឈ្នះការប្រកួតប្រជែងខាងនវានុវត្តន៍ ឆ្នាំ២០២៥​ ពីមជ្ឈមណ្ឌលអន្តរជាតិ ក្រុងស្សឺណែវ សម្រាប់ការបោសសម្អាតមីនមនុស្សធម៌​ (Geneva International Centre for Humanitarian Demining (GICHD)។

ពានរង្វាន់នេះ ធ្វើឡើងលើប្រធានបទ «ការបង្កើនភាពត្រឹមត្រូវ ក្នុងការកំណត់វាយតម្លៃ តំបន់ហានិភ័យគ្រាប់យុទ្ធភណ្ឌ» ដែលអង្គភាព CMAC បានផ្តួចផ្តើមបង្កើត និងអនុវត្តន៍ គម្រោងប្រព័ន្ធទិន្នន័យ បញ្ញាសិប្បនិម្មិត សម្រាប់គ្រប់គ្រងតំបន់រងផលប៉ះពាល់ សំណល់យុទ្ធភណ្ឌសង្គ្រាម (AI Database for the Explosive Remnants of War) ដោយទទួល បានគាំទ្រជំនួយហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាល​ និងបានអនុវត្តដោយអង្គភាព CMAC និងផ្តល់ការងារបច្ចេកទេសពីក្រុមហ៊ុន NEC ព្រមទាំង JICA៕