* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ជីប ម៉ុង រួមគ្នាបង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរដ៏ធំមួយ នៅលើកោះរ៉ុង ខេត្តព្រះសីហនុ

29-10-2025 15:19

(ព្រះសីហនុ)៖ ក្រុមហ៊ុន Royal Group Koh Rong Development Company Ltd. របស់អ្នកឧកញ៉ា គិត ម៉េង បានសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពហុពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុនមេ ជីប ម៉ុង រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរដ៏ធំមួយ ក្រោមប្រធានបទ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២៥ នៅលើកោះរ៉ុង ខេត្តព្រះសីហនុ។

ដោយទទួលបានការគាំទ្រ និងអនុញ្ញាតពីរដ្ឋបាលខេត្តព្រះសីហនុ ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងជំរុញយុទ្ធនាការ ទាក់ទាញទេសចរណ៍ ក្នុងរដូវកាលបៃតង សម្រាប់គោលដៅទេសចរណ៍ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក៏ដូចជាបង្កើតនូវព្រឹត្តិការណ៍កម្សាន្តសប្បាយ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងពិធីអបអរសាទរព្រះរាជពិធី គ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះមហាករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីញ៉ាំឲ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពទាក់ទាញ និងសប្បាយរីករាយ ក្រុមហ៊ុន មានរៀបចំការប្រគុំតន្ត្រី និងមានសកម្មភាពកីឡាមួយចំនួន ដូចជា ១៖ កីឡារត់ឧបសគ្គចម្ងាយ «២០០០ម៉ែត្រ» នៅឆ្នេរកោះរ៉ុង តាមបណ្តោយឆ្នេរពីចំណុច Hill Beach Resort ទៅបញ្ចប់នៅ Nest beach, ២៖ កីឡាបាល់ទះលើឆ្នេរខ្សាច់ «នៅឆ្នេរកោះរ៉ុង», ៣៖ កីឡាអុំទូកកាយ៉ាក់ នៅសហគមន៍ព្រែកកោងកាង, ៤៖ កីឡាប្រដាល់សេរីគុនខ្មែរគូរអន្តរជាតិ និង៥៖ ជិះកង់លេងកម្សាន្តក្រុងកោះរ៉ុង «១៥គីឡូម៉ែត្រ» ពីឆ្នេរកោះរ៉ុង ទៅឆ្នេរឡងប៊ីច។

ដើម្បីអញ្ជើញចូលរួមកម្សាន្តសប្បាយ និងអញ្ជើញចូលរួមនៅក្នុងសកម្មភាពប្រកួតកីឡាផ្សេងៗ ក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់នេះ សូមភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ រួសរាន់ចុះឈ្មោះឱ្យបានមុន ពីព្រោះចំនួនអ្នកចូលរួមមានកំណត់។

សូមជម្រាបថា ចាប់តាំងពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទទួលបានសិទ្ធិវិនិយោគស្របច្បាប់ សម្រាប់អភិវឌ្ឍន៍នៅលើតំបន់កោះរ៉ុង ពីរាជរដ្ឋាភិបាលកម្ពុជាមក ក្រុមហ៊ុនសម្រេចបានសមិទ្ធផល នៃការអភិវឌ្ឍរបស់ខ្លួនយ៉ាងច្រើនជាបន្តបន្ទាប់ ក្នុងការផ្លាស់ប្តូរកោះនេះ ទៅជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។

ក្រុមហ៊ុន បានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងការសាងសង់សណ្ឋាគារផ្កាយ ៣ និងផ្កាយ ៥ និងផ្លូវបេតុងប្រវែង ៧០គីឡូម៉ែត្រ ដែលមានតម្លៃ ៣៥លានដុល្លារអាម៉េរិក។ បន្ថែមពីនេះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏បានធ្វើការជាមួយអគ្គិសនីកម្ពុជា (EDC) ដើម្បីពង្រីកខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រប្រវែង ៦០គីឡូម៉ែត្រ ទៅកាន់កោះរ៉ុង ដោយធានាបាននូវការចែកចាយថាមពល ប្រកបដោយស្ថិរភាព ប្រើប្រាស់នៅលើកោះនេះ។

ចំណុចសំខាន់មួយទៀត នៃចក្ខុវិស័យអភិវឌ្ឍន៍របស់ក្រុមហ៊ុន គឺគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង លំដាប់ 4C ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់អ្នកធ្វើដំណើរជាតិ និងអន្តរជាតិ។ តាមរយៈគម្រោងអភិវឌ្ឍន៍នៅលើកោះរ៉ុងនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានគោលបំណងគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ប្រកបដោយចីរភាព៕