* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋដែលចាកចេញពីច្រាំងស្ទឹង ហើយចូលមករស់នៅលើទីតាំងដីថ្មី ដែលបានដោះដូរជូន ចំនួន៥០គ្រួសារ ទទួលបានការយកចិត្តទុកដាក់ ពីអភិបាលខេត្តពោធិ៍សាត់

29-10-2025 16:13

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ឱ្យយកចិត្តទុកដាក់គិតគូរ និងដោះស្រាយបញ្ហាប្រឈម ក៏ដូចជាតម្រូវការជាក់ស្តែង ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញ ពីការរស់នៅមិនរៀបរយ តាមច្រាំងស្ទឹងពោធិ៍សាត់ ហើយចូលមករស់នៅ លើទីតាំងដីថ្មី ដែលបានដោះដូរជូន ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង។

ការណែនាំ និងចង្អុលបង្ហាញនេះ បានធ្វើឡើងក្នុងឱកាស លោកអញ្ជើញជួបសំណេះសំណាល និងចែកស្បៀងអាហារ ព្រមទាំងសម្ភារមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ ដែលរស់នៅជាក់ស្តែង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី+ទឹកស៊ីអ៊ីវ១យួរ និងតង់ខៀវ១។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា ការរៀបចំទីតាំងដីឡូតិ៍នេះ ក្នុងគោលបំណង គឺដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលរស់នៅមិនរៀបរយ តាមមាត់ស្ទឹង មិនមានលក្ខណៈផ្លូវការ ផ្លូវច្បាប់ ឱ្យពួកគាត់មានដីស្របច្បាប់ មានប្លង់កម្មសិទ្ធិត្រឹមត្រូវ ច្បាស់លាស និងអាចសាងសង់ទីលំនៅ គ្មានការព្រួយបារម្មណ៍ តទៅថ្ងៃមុខ។

លោកបន្តថា កន្លងមកបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តផ្លាស់ទីលំនៅ បានចាប់ឆ្នោតជ្រើសរើសយកក្បាលដីឡូតិ៍រួចរាល់ មានចំនួន១៦៦គ្រួសារ ក្នុងនោះប្រជាពលរដ្ឋមកពីស្រុកកណ្តៀង ចំនួន៥៦គ្រួសារ និងក្រុងពោធិ៍សាត់ ចំនួន១១០គ្រួសារ ព្រមទាំងបន្តចូលមករស់នៅទីតាំងថ្មីនេះ ជាបន្តបន្ទាប់។ ជាក់ស្តែងដូចពេលនេះ បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលចូលមករស់ជាក់ស្តែង ទាំង៥០គ្រួសារ បានអនុវត្តត្រឹមត្រូវ ទៅតាមគោលការណ៍របស់អាជ្ញាធរ និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយមិនឱ្យបងប្អូន រស់នៅដោយការភ័យខ្លាចនោះឡើយ។

លោក ខូយ រីដា បានគូសបញ្ជាក់ថា រូបលោកបានប្ដេជ្ញាចិត្ត រួមគ្នាជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ គឺត្រូវធ្វើយ៉ាងណាឱ្យខេត្តមួយនេះ មានការប្រែមុខប្រែមាត់ជាលំដាប់ ដែរក្នុងនោះមានការរៀបចំសោភ័ណភាព បរិស្ថាន អនាម័យ បញ្ហាសំរាម ការកែលម្អច្រាំងស្ទឹង និងការតំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ប្រភេទ Solar LED ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលរាត្រី ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង...។ល។

ជាមួយនឹងការប្តេជ្ញាចិត្តនេះ លោកក៏សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រង ខណៈដែរខេត្តពោធិ៍សាត់ ត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ក្នុងឆ្នាំ២០២៦ខាងមុខ៕