* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ចេញប្រកាសឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតរបស់កាសែត The Nation ប្រទេសថៃ (Video inside)

30-10-2025 00:10

(ភ្នំពេញ)៖ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាស សូមសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះ ការបន្តចុះផ្សាយនូវព័ត៌មានដែលប្រឌិត និងបំភាន់ដោយកាសែត The Nation របស់ប្រទេសថៃ ពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ ជាពិសេសនៅក្នុងអត្ថបទរបស់ខ្លួនចុះថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ដែលមានចំណងជើងថា «លោកជំទាវ ឃួន សុដារី នាំមុខលោក វ៉ាន់មូហាម៉ាត់ន័រ ម៉ាក់ថា នៅប្រទេសហុងគី សម្រាប់ការពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាព»។

អត្ថបទនេះមិនត្រឹមតែបំភ្លៃការពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកង្វះការយល់ដឹង ឬការបកស្រាយខុសដោយចេតនា អំពីនីតិវិធីផ្លូវការ និងឯកសារនានារបស់សន្និបាត IPU ផងដែរ។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា សូមឆ្លើយតបនឹងការចោទប្រកាន់មិនពិតរបស់កាសែត The Nation របស់ថៃចំនួន៥ចំណុចដូចក្នុងសេចក្តីប្រកាស៖

១- ជាការគួរឱ្យសោកស្តាយណាស់ដែលកាសែត The Nation ជាថ្មីម្តងទៀត ចាត់ទុកសេចក្តីសម្រេចរបស់ IPU ដែលទើបនឹងអនុម័តថ្មីៗនេះថាជា «សេចក្តីសម្រេចចិត្តរបស់ថៃ»។ តាមការពិត សេចក្តីសម្រេចស្ដីពី «សកម្មភាពសភាប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសសាយប័រ និងការគំរាមកំហែង
គ្រប់ទម្រង់ ចំពោះលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខមនុស្ស» ត្រូវបានផ្តួចផ្ដើមរួមគ្នាដោយប្រទេសជាច្រើន រួមមាន ថៃ អាហ្សង់ទីន ឈីលី ប៉ូឡូញ និងស៊ុយអែត ដោយមានការគាំទ្រពីក្រុមប្រទេសមកពីតំបន់ពីរផ្សេងទៀត។ មកដល់ចំណុចនេះ ប្រទេសទាំងអស់ដែលបានចូលរួមក្នុងការតាក់តែងសេចក្ដី
ព្រាងសេចក្តីសម្រេចចិត្ត រួមទាំងកម្ពុជាផងដែរ អាចស្គាល់បានយ៉ាងច្បាស់ពីចេតនាអាក្រក់នៅពី ក្រោយសារបង្កាច់បង្អួចរបស់សារព័ត៌មាន The Nation។
ការបកស្រាយខុសឆ្គងនៃឯកសារនេះបង្ហាញថា អ្នកនិពន្ធមិនបានយល់ពីអត្ថបទផ្លូវការនៃសេចក្ដីសម្រេចចិត្ត ឬបានបំភ្លៃអត្ថន័យដោយចេតនាដើម្បី
បំភាន់អ្នកអាន ដែលការណ៍នេះបង្កឱ្យមានការសង្ស័យថាតើរបាយការណ៍របស់សារពត៌មាន The Nation បែបនេះបណ្តាលមកពីចំណេះដឹង ភាសាអង់គ្លេសនៅទន់ខ្សោយ ឬជាចេតនាដើម្បីបំភ្លៃការពិត។

២- ផ្ទុយស្រឡះខុសពីការអះអាងរបស់កាសែត The Nation ដែលថា កម្ពុជាបានព្យាយាមរារាំងសេចក្ដីសម្រេច ឬគ្រប់គ្រងសមាជិកភាពគណៈកម្មការ, កំណត់ត្រានៃកិច្ចដំណើរការរបស់សហភាពអន្តរសភា (IPU) បង្ហាញយ៉ាងច្បាស់អំពីការចូលរួមប្រកបដោយស្ថាបនា និងតម្លាភាពរបស់កម្ពុជាដែល អនុលោមយ៉ាងពេញលេញតាមនីតិវិធីរបស់ IPU និង ដោយមានការមូលមតិគ្នាជាឯកច្ឆ័ន្ទពីក្រុមប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

អ្នកសរសេរអត្ថបទលើបញ្ហានេះរបស់កាសែតខាងលើហាក់បីដូចជាមើលមិនឃើញ ឬមានចេតនាមិនមើលការពិតដែលបានលាតត្រដាងនៅក្នុងសេចក្តីបំភ្លឺផ្លូវការ របស់គណៈប្រតិភូកម្ពុជា ចុះផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដែលបានគូសបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីសកម្ម និងប្រកបដោយការទទួលខុសត្រូវ របស់គណៈប្រតិភូកម្ពុជានៅក្នុងដំណើរការទាំងមូលនៃការអនុម័តរបៀបវារៈបន្ទាន់ និងសេចក្តីសម្រេចចុងក្រោយ។ គណៈប្រតិភូកម្ពុជាបានអនុវត្តការងារប្រកប ដោយវិជ្ជាជីវៈ និងស្មោះត្រង់ ដោយសហការជាមួយគ្រប់ដៃគូទាំងអស់ ដើម្បីពង្រឹងការឆ្លើយតបរួមជាសកលចំពោះឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងការឆបោកតាមប្រព័ន្ធអនឡាញ។

៣- ជាមួយគ្នានេះ ការលើកឡើងរបស់កាសែត The Nation ពាក់ព័ន្ធនឹងជំនួបរវាងគណៈប្រតិភូកម្ពុជាជាមួយ លោក Martin Chungong អគ្គលេខាធិការ IPU បង្កជាការភ័ន្តច្រឡំ។ ជំនួបនេះពិតជាមានមែន ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងIPU និងសភាកម្ពុជា ព្រមទាំងដោះស្រាយផលប៉ះពាល់អវិជ្ជមាន នៃព័ត៌មានក្លែងក្លាយ និងការបំភ្លៃព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយហើយអ្វីដែលជាក់លាក់នោះគឺអំពីការរាយការណ៍ព័ត៌មានដែលគ្មានការទទួលខុសត្រូវ
ដូចអ្វីដែលកាសែត The Nation នៅតែបន្តផ្សាយនេះឯង។ ជាការក្រើនរំលឹកនិងបញ្ជាក់ម្តងទៀត គណៈប្រតិភូកម្ពុជា មិនដែលបានស្នើសុំឱ្យមានជំនួបណាមួយ ជាមួយគណៈប្រតិភូថៃទេ ដោយហេតុថា មិនមានអ្វីត្រូវពិភាក្សាជាមួយ ហើយក៏គ្មានអាណត្តិដើម្បីជួបពិភាក្សានោះដែរ។

៤- តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតជាបន្តបន្ទាប់ សារព័ត៌មាន The Nation បានបំផ្លាញតម្លៃនៃសច្ចភាព ការសន្ទនា និងសន្តិភាព ដែលទាំងប្រទេសកម្ពុជា និងប្រទេសថៃ បានអះអាងថាជាគុណតម្លៃដែលប្រទេសទាំងពីរប្រកាន់ខ្ជាប់ ដូចដែលបានបង្ហាញឱ្យឃើញតាមរយៈការចុះហត្ថលេខារវាងប្រទេសទាំងពីរ កម្ពុជា និងថៃ លើសេចក្តីប្រកាសរួមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ។

៥- កម្ពុជាផ្តល់តម្លៃដល់សារព័ត៌មានសេរី និងមានទំនួលខុសត្រូវ ប៉ុន្តែសេរីភាពសារព័ត៌មានមិន មានន័យថាជាសេរីភាពក្នុងការប្រឌិតរឿងនោះទេ។ គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះសច្ចភាព ការគោរពគ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងកិច្ច
សហប្រតិបត្តិការក្នុងតំបន់៕