* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថវិការបស់ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តប្រគល់ជូនបងប្អូនពលករខ្មែរ ដែលត្រលប់មកពីប្រទេសថៃ និងពុំទាន់មានការងារធ្វើនៅក្នុងមូលដ្ឋានក្រុងស្ទឹងសែន

30-10-2025 10:21

(កំពង់ធំ)៖ លោក អេង ទូច រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនបងប្អូនពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ និងពុំទាន់មានការងារធ្វើនៅក្នុងមូលដ្ឋានសង្កាត់ទាំង៨ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងស្មារតីចែករំលែក និងស្មារតីខ្មែរស្រលាញ់ខ្មែរ។

ការចុះជួបសាកសួរសុខទុក្ខ និងយកអំណោយប្រគល់ជូននេះ បានធ្វើនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរក្រុង សង្កាត់ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត និងអង្គភាពជំនាញពាក់ព័ន្ធផងដែរ។

នាឱកាសនោះលោក អេង ទូច បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងបានគិតគូរ នឹករឭក និងខ្វល់ខ្វាយជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ នៅគ្រប់ទីកន្លែងនិយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តកំពង់ធំ និងក្រុងស្ទឹងសែននេះ ដោយមិនទុកនរណាម្នាក់ចោលឡើយ។ បច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កំពុងខិតខំជួយសម្រួលដល់ពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងការទទួលបានការងារធ្វើ ការប្រកបមុខរបរអាជីវកម្ម ការបណ្តុះបណ្តាល ការព្យាបាលជំងឺ និងជំនួយសង្គមផ្សេងៗថែមទៀត ដើម្បីរក្សាលំនឹងជីវភាព និងសុខមាលភាពរបស់បងប្អូនពលករ។

លោក អេង ទូច ក៏បានលើកឡើងផងដែរអំពីជោគជ័យជាប្រវត្តិសាស្រ្តដ៏ធំធេង និងទស្សនៈវិស័យដ៏វែងឆ្ងាយ និងបញ្ញាញាណដ៏ឈ្លាសវៃ ក្រោមយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាជំលោះព្រំដែនកម្ពុជា-ថៃ រហូតឈានទៅសម្រេចបាននូវការចុះហត្ថលេខារួមគ្នាលើ «សេចក្តីថ្លែងការណ៍រួមស្តីកិច្ចព្រមព្រៀង សន្តិភាពទីក្រុងគូឡាឡាំពួ» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ និងក្រោមវត្តមានលោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃសហព័ន្ធម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងជាពិសេសលោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ នៃសហព័ន្ធម៉ាឡេស៊ី។

ក្នុងឱកាសនោះ លោក អេង ទូច បាននាំយកថវិកាឧបត្ថម្ភរបស់លោក វង្សី វិស្សុត ជូនដល់បងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ និងពុំទាន់មានការងារធ្វើ ក្នុងក្រុងស្ទឹងសែន ដោយម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល។ ទន្ទឹមនេះក្រុមការងារក៏បានជួយសម្របសម្រួលរិះរកវិធីដោះស្រាយបញ្ហាជូនកុមាកូនពលករម្នាក់ ដែលបានរៀនថ្នាក់ទី៤ នៅប្រទេសថៃ ឱ្យអាចបន្តការសិក្សារបស់ខ្លួនក្នុងក្រុងស្ទឹងសែន និងកុំឱ្យខាតឆ្នាំសិក្សាច្រើនពេកដែលអាចធ្វើឱ្យក្មេងបោះបង់ការសិក្សារបស់ខ្លួន។

គួរបញ្ជាក់ដែថា តាមការបញ្ជាក់ពីលោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខេត្តកំពង់ធំ មានពលករដែលវិលត្រឡប់ពីប្រទេសថៃសរុបចំនួន ១៣ ៧០៥នាក់ ក្នុងនោះពលករបានការងារធ្វើចំនួន ៧ ៦១៣នាក់, ប្រកបរបរផ្ទាល់ខ្លួនចំនួន ៤០៦នាក់ និងពុំទាន់បានការងារធ្វើចំនួន ៥ ៦៨៦នាក់។ ចំពោះក្រុងស្ទឹងសែន ពលករដែលវិលត្រឡប់ពីប្រទេសថៃសរុបចំនួន ៣៦៨នាក់ ក្នុងនោះពលករបានការងារធ្វើចំនួន ១៧៣នាក់ និងពុំទាន់បានការងារធ្វើចំនួន ១៩៥នាក់៕