*
មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
*
កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
*
អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
*
Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
*
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
*
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
*
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
*
កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
*
បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
*
ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
*
គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
*
CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)
AEON រៀបចំពិធីសូត្រមន្តឧទ្ទិសកុសលជូនដល់អ្នកដែលបាត់បង់ជីវិតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងសោកនាដកម្មនៃការលោតពីលើអគារ
30-10-2025 11:24
(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូអិលធីឌី នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីសូត្រមន្តលើករាសី និងបញ្ចៀសឧបទ្ទវហេតុ សម្រាប់ផ្សារទំនើប ដើម្បីឧទ្ទិសកុសលដល់អ្នកដែលបានបាត់បង់អាយុជីវិត ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងសោកនាដកម្មនៃការលោតពីលើអគារ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។
កម្មវិធីនេះ មានគោលបំណងបួងសួងដល់វត្ថុស័ក្តិសិទ្ធ និងសុំពរជ័យជូនដល់ដៃគូអាជីវកម្ម អតិថិជន និងបុគ្គលិកទាំងអស់ ដើម្បីទទួលបានសុខសន្ដិភាព ស្របតាមចក្ខុវិស័យស្នូលរបស់ក្រុមហ៊ុន ដោយផ្ដោតសំខាន់លើអតិថិជន ដៃគូអាជីវកម្ម បុគ្គលិក និងសង្គមជាតិ។
ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា បានធ្វើការបេ្ដជ្ញាចិត្តបន្តផ្ដល់ជូននូវសុវត្ថិភាព និងការចូលរួមជាមួយសាធារណជន ដើម្បីឱ្យទទួលបានសេចក្ដីសុខ និងបន្តផ្ដល់នូវលទ្ធភាពថ្មីៗដល់ប្រជាជនថែមទៀត៕

























