* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយសារអគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នង នៅក្រុងតាខ្មៅ

30-10-2025 14:18

(កណ្ដាល)៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍អគ្គិភ័យបានឆាបឆេះផ្ទះដោយសារទុស្សេខ្សែភ្លើង កាលពីវេលាពាក់កណ្ដាលអធ្រាត ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះគឺ ឈ្មោះ សុខ ផល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាបងថ្លៃម្ចាស់ផ្ទះ (ស្លាប់) ក្រោយបញ្ជូនមកមន្ទីពេទ្យបង្អែកជ័យជម្នះ។ ឈ្មោះ សុខ ឃីម ភេទស្រី អាយុ៤៨ មុខរបរកម្មកររោងចក្រ ត្រូវបងបង្កើតម្ចាស់ផ្ទះរបួសធ្ងន់បញ្ជូនមកពេទ្យជ័យជម្នះ។

ប្រភពបន្តថា មូលហេតុដែលឆាបឆេះនេះ ដោយសារឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ហើយឆាបឆេះឡើង។ ភ្លាមនោះ កម្លាំងអន្តរាគមន៍ជួយពន្លត់មាន ប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ ប្រជាពលរដ្ឋជិតខាងជួយពន្លត់ដោយប្រើបំពង់ ពន្លត់អគ្គភ័យអស់១បំពង់ ម៉ាស៊ីនបូបទឹក និងទឹកគីបរដ្ឋទើបរលត់ជាស្ថាពរ។

ប្រភពបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់ និងរបួស២នាក់ប្តី ប្រពន្ធនោះ ដោយសារកំពុងគេក្នុងផ្ទះជាន់លើហើយជណ្តើរចុះខាងក្នុងចំកន្លែងឆេះ។ ម៉្យាងទៀត ផ្ទះដែលឆេះនោះអត់មានផ្លូវរថយន្តចូលដល់ក្នុងទេ ចម្ងាយប្រហែល ៦០០ម៉ែត្រ៕