* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យុវជនខេត្តបាត់ដំបងម្នាក់ រៀនសូត្រពីបទពិសោធន៍ជីវិត វប្បធម៌ និងពីតម្លៃភាពដ៏ជ្រាលជ្រៅរបស់កម្ពុជាចិន

30-10-2025 17:40

(គុនមីង)៖ ដោយទទួលបានការអញ្ជើញពីអង្គការ YUNDI កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ យុវជនមកពីខេត្តបាត់ដំបង ឈ្មោះ ប៉ែន សិលា អាយុ២៤ឆ្នាំ បានមកដល់ក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ជាលើកទី២។

ក្នុងអារម្មណ៍ក្តុកក្តួលលាយឡំនឹងក្តីរំភើបក្រៃលែង ប៉ែន សិលា បានបញ្ជាក់ថា រយៈពេលពេញមួយសប្តាហ៍នេះនៅក្នុងប្រទេសចិន លោកបានរៀនសូត្រជាច្រើនពីបទពិសោធន៍ជីវិត ពីវប្បធម៌ដឹងគុណ ពីមិត្តភាពដ៏ជ្រាលជ្រៅ ពីការកំសាន្តប្រកបដោយ គោលដៅច្បាស់លាស់ និងពីការគូសវាសអនាគតប្រកបដោយក្តីសង្ឃឹម។ លោកបានបន្ថែមថា «ខ្ញុំមានអារម្មណ៍ថា ប្រទេសចិនមិនត្រឹមជាផ្ទះទីពីររបស់ខ្ញុំប៉ុណ្ណោះទេ ប្រទេសចិនជាទីផ្តល់ជីវិតទី២របស់ខ្ញុំ ហើយប្រសិនបើគ្មានគ្រូពេទ្យ របស់មន្ទីរពេទ្យបេះដូង Fuwai និងកម្មវិធីមនុស្សធម៌ «ដំណើរក្តីស្រឡាញ់»កាលពីឆ្នាំ២០១៨ដែលមានអង្គពាក់ព័ន្ធនានា រួមគ្នាជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើតទេ ម៉្លេះខ្ញុំមិនបានភាពស្រស់ស្អាតរបស់ក្រុងគុនមីងនាថ្ងៃនេះឡើយ។ វាប្រៀបដូចជាសុបិនដ៏អស្ចារ្យមួយ ពេលមកប្រទេសចិនជាលើកទី២ »។

ការវិលត្រឡប់ជាលើកទី២មកកាន់ក្រុងគុនមីងបាននាំលោកឱ្យផ្តើមគូសវាសវាសនាថ្មីរបស់ខ្លួន ដោយគ្រោងនឹងខំប្រើប្រាស់ ពេលវេលារបស់ខ្លួនបង្កើនពុទ្ធិភាសាចិន ប្រើប្រាស់បេះដូងដែលបានជាសះស្បើយពីការវះកាត់និងព្យាបាល ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យចិនកាលពីឆ្នាំ២០១៨ យកមកបម្រើក្នុងវិស័យមនុស្សធម៌ជួយដល់កុមារកម្ពុជាដទៃទៀត ដែលត្រូវការជំនួយ ហើយបើកចំហឱកាសរបស់ខ្លួនឱ្យកាន់តែធំ ក្នុងការមកប្រទេសចិនធ្វើជាស្ពានមិត្តភាពរវាងប្រជាជន កម្ពុជា-ចិន ដើម្បីឆ្លើយតបនឹងការដឹងគុណដល់ប្រទេសចិន។

គ្រាន់តែដាក់ជើងជាន់ដល់ដីប្រទេសចិន ប៉ែន សិលា បានប្រើប្រាស់ភាសាចិនជាមួយជនជាតិចិនថា «ទីនេះជាអនុស្សាវរីយ៍ ដែលខ្ញុំនឹងប្រាប់ដល់ពិភពលោក ហើយបន្តឱ្យកូន-ចៅរបស់ខ្ញុំនិយាយពីរឿងព្រេងនេះរាប់ជំនាន់ ព្រមទាំងពន្លាតរឿងរ៉ាវនេះ ជាចំណងភាតរភាពនិងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជនកម្ពុជា ដែលជាពិសេសក្តីមេត្តា ក្តីករុណារបស់ប្រជាជនចិន ចំពោះកុមារកម្ពុជា»។

«បន្ទាប់ពីជាង៧ឆ្នាំកន្លងទៅ កុមារម្នាក់ដែលធ្លាប់មានជំងឺបេះដូងពីកំណើត បានត្រឡប់ទៅប្រទេសចិនជាលើកទី២ ដោយអារម្មណ៍រំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ រួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលមានលោកបណ្ឌិត ជា មុនីឫទ្ធិ ជាប្រធាន យើងទាំងអស់គ្នាបានរួមគ្នាសម្រេចនូវសុបិនរបស់គាត់ មកប្រទេសចិនដែលជាទីផ្តល់ជីវិតទី២ជូនគាត់» ប្រសាសន៍របស់លោកស្រី Yang Lihua ប្រធានអង្គការ YUNDI។

គួរបញ្ជាក់ថា ប៉ែន សិលា ជាកុមារទី១ក្នុងចំណោមកុមារ១២៤រូប ដែលបានទទួលដោយឥតគិតថ្លៃនូវការវះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើត ពីក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិនតាមរយៈអង្គការ YUNDI និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន